អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ៦ ចំណុច បញ្ជាក់សាជាថ្មីស្តីពី «ការដកខ្លួនចេញពី CLV-DTA

ដោយសារ​បញ្ហា​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ កម្ពុជា ឡាវ និង វៀតណាម (CLV-DTA) នៅតែជា​ប្រធានបទ​ក្តៅ​ដែល​ក្រុម​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​មួយចំនួន​យកមកធ្វើជា​អាជីវកម្ម​នយោបាយ​នោះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជាបានចេញនូវ​សេចក្តី​ថ្លែងការណ៍​ចំនួន ៦ ចំណុច ដើម្បី​ជាការ​បញ្ជាក់​ជូនសាធារណជន​ឱ្យបាន​ជ្រាប។ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សេចក្តី​ថ្លែងការណ៍​របស់អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​មានខ្លឹមសារ​ដូចខាងក្រោម៖ ១- រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ដកខ្លួន​ចេញពី​ CLV-DTA កាលពី​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដូចមាន​សារបញ្ជាក់​ច្បាស់លាស់របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និងសម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី​កម្ពុជា។ ២- ទោះបី​ជាយ៉ាងនេះ​ក៏ដោយ ក៏នៅមាន​ក្រុមប្រឆាំង​ជ្រុលនិយម​មួយក្តាប់​តូចនៅ​ក្រៅស្រុក នៅតែ​បន្ត​យក​បញ្ហា​នេះមក​ធ្វើអាជីវកម្ម​នយោបាយ​ទាំង​ងងឹតងងុល ដោយនិយាយ​ទាំងមិនយល់​អ្វីទាំងអស់​ថា ដើម្បី​បញ្ចប់​កិច្ចសហប្រតិបត្តិការ​នេះ គឺត្រូវ​ឆ្លងកាត់​ការអនុម័ត​ពីរដ្ឋសភា និងត្រូវមាន​ការឡាយ​ព្រះហស្ថលេខា​ដោយព្រះមហាក្សត្រ​កម្ពុជា។ ៣- អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​សូមបញ្ជាក់​ជូនថា CLV- DTA គឺជា​កិច្ចសហប្រតិបត្តិការ​ធម្មតា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ឡាវ​និង​រដ្ឋាភិបាល​​វៀតណាម ដោយមិន​ត្រូវការ​ឆ្លងកាត់​ការផ្តល់​សច្ចាប័ន​ពីរដ្ឋសភា​ឬការឡាយ​ព្រះហស្តលេខា​ពីព្រះមហាក្សត្រទេ។ ដូច្នេះ ការដកខ្លួន​ចេញពី​កិច្ចសហប្រតិបត្តិការ​នេះ គឺជា​ការសម្រេច​របស់​រាជរដ្ឋាភិបាល​តែប៉ុណ្ណោះ។ ៤- អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​យល់ឃើញ​ថា ការបន្ត​យកបញ្ហានេះ​មកធ្វើ​អាជីវកម្ម គឺសរបញ្ជាក់​ពីកង្វះខាត​ចំណេះដឹង ខ្វះការ​ស្រាវជ្រាវ និង ខ្វះការ​យល់ដឹង​ខាងផ្លូវ​ច្បាប់​យ៉ាងខ្លាំង​ពីសំណាក់​ក្រុមប្រឆាំង​ជ្រុលនិយម […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *