ឯកឧត្ដម នេត្រ ភក្រ្ដា៖ សារព័ត៌មានថៃកំពុងបំភ្លៃ បំភ្លើស ហួសពីការពិត ដើម្បីផ្គាប់ចិត្តប្រជាពលរដ្ឋជាតិនិយមរបស់ពួកគេ

សៀមរាប ថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០២៥–ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងបញ្ជាក់ថា អ្វីដែលយើងបានមើលឃើញការផ្សព្វផ្សាយកន្លងមករបស់បណ្តាញសារព័ត៌មានថៃគឺការបង្កើតនូវភាពមន្ទិល និងការប្រើប្រាស់ពាក្យពេជន៍ដែលមានពេលខ្លះគឺអ្នកសារព័ត៌មានបានបំប៉ោងហួសពីការពិត។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងថ្ងៃទី១ នៃសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរ ខេត្តសៀមរាប នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងទាក់ទិនទៅនឹងប្រព័ន្ធផ្សព្វផ្សាយរបស់ថៃថា ដូចជានៅថ្ងៃទី០៨ ខែ មិថុនា កន្លងទៅគឺកម្ពុជានិង ថៃ មានការឈានដល់ការសម្រួលកងកម្លាំងកងទ័ពក្នុងតំបន់មុំ៣ ក្នុងនោះ សារព័ត៌មានថៃ ពិសេសសារព័ត៌មានថៃស៊ុត  ដោយសារព័ត៌មាននេះបានផ្សព្វផ្សាយថាកងទ័ពកម្ពុជាបានដកទ័ព តែនេះជាឧទាហរណ៍ដែលយើងអាចមើលឃើញថាប្រព័ន្ធផ្សព្វផ្សាយបានបំភ្លៃខុសពីការពិត ដែលធ្វើឱ្យមានការយល់ច្រឡំ។ ឯកឧត្ដមបញ្ជាក់ថា ក្រៅពីនេះយើងសង្កេតឃើញថាមានការបង្ក និងសាងបញ្ហាពីប្រព័ន្ធផ្សព្វផ្សាយមិនមានភាពច្បាស់លាស់ក៏ដូចជាបំភ្លៃ  បំភ្លើសទៅលើហេតុការណ៍មួយចំនួនដែលបង្កើតដោយសារព័ត៌មានរបស់ថៃ នាំឱ្យមានការយល់ច្រឡំ នេះដូចគ្នាផងដែរ។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាបានស្នើសុំទៅភាគីថៃពិសេសប្រព័ន្ធផ្សព្វផ្សាយថៃគឺសុំឱ្យប្រកាន់នូវក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ហើយការផ្សព្វផ្សាយត្រូវប្រកាន់សច្ចៈភាពព័តមាន  ភាពត្រឹមត្រូវរបស់ព័ត៌មាន សូមកុំឱ្យបញ្ចូលនូវនិន្នាការនយោបាយក្នុងព័ត៌មានរបស់ខ្លួន។ ឯកឧត្តម នេត្រ ភក្រ្តា […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *