ស៊ុន ចាន់ថុល បង្ហាញសុទិដ្ឋិនិយមពីការវិនិយោគរបស់ចិន តាមរយៈវេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន

នាព្រឹក​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី ១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានចូលរួម​និងថ្លែងសុន្ទរកថា​ គន្លឹះ​ក្នុងវេទិកា​កិច្ចសហប្រតិបត្តិការ​កម្ពុជា-ចិន ដែលរៀបចំ​ឡើងដោយ​សម្ព័ន្ធ​ភស្តុភារកម្ម​សកល ក្នុងគោលបំណង​ផ្សព្វផ្សាយ​អំពី​សក្តានុពល ​និងកាលានុវត្តភាព​វិនិយោគ​របស់​កម្ពុជា ជូនដល់សហគមន៍​ធុរកិច្ច​ដែលមាន​មូលដ្ឋាន​នៅទីក្រុង​សៀងហៃ ប្រទេសចិន។ លោក ស៊ុន ចាន់ថុល បានរំលេច​អំពី​សក្តានុពល​វិជ្ជមាន​នានា​របស់​​កម្ពុជា មានជាអាទិ៍ (១)សុខសន្តិភាព ស្ថិរភាព​នយោបាយ (២) ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​ដែលមាន​លំនឹង​វិជ្ជមាន (៣) កម្លាំង​ពលកម្ម​វ័យក្មេង​ប្រកបដោយ​ថាមវន្ត និងបើកទូលាយ​ទទួលយក​ការបណ្តុះបណ្តាល​ថ្មីៗ (៤) រាជរដ្ឋាភិបាល​ដែលគាំទ្រ​ដល់វិស័យ​ឯកជន (៥) របប​វិនិយោគ​ដែលមាន​ភាពទាក់ទាញ បត់បែន និង អនុគ្រោះ (៦) ហេដ្ឋារចនាសម្ព័ន្ធ​អន្តរមធ្យោបាយ ដែលបាន​និងកំពុង​អភិវឌ្ឍ​ ឱ្យកាន់តែ​មានភាព​តភ្ជាប់​និងប្រទាក់ក្រឡា (៧) ទីតាំង​ភូមិសាស្ត្រ​ដែលមាន​អំណោយផលខ្ពស់។ តាមរយៈ​វេទិកានេះ លោក ស៊ុន ចាន់ថុល បានបង្ហាញនូវ​សុទិដ្ឋិនិយម​យ៉ាងមុតមាំថា វិនិយោគិន​និងធុរជន​ដែលបាន​ចូលរួម​វេទិកា​កិច្ចសហប្រតិបត្តិការ​កម្ពុជា-ចិននេះ នឹងពិនិត្យ​លទ្ធភាព​ និងឱកាស​ធ្វើការសិក្សា​ស្វែងយល់​ដោយផ្ទាល់​នៅកម្ពុជា ក៏ដូចជា​ផ្សព្វផ្សាយ​បន្តនូវបច្ចុប្បន្នភាព​នៃបរិយាកាស​វិនិយោគ​នៅកម្ពុជា ទៅកាន់​សហគមន៍​ធុរកិច្ច​ទីក្រុង​សៀងហៃ​ឱ្យកាន់តែ​ទូលំទូលាយ​ថែមមួយកម្រិតទៀត។ ក្នុងឱកាស​នៃវេទិកា​កិច្ចសហប្រតិបត្តិការ​កម្ពុជា-ចិន លិខិត​​សម្តែង​បំណង​ស្តីពី​កិច្ចសហប្រតិបត្តិការ​រៀបចំ​កម្មវិធី​ជំរុញ​និងទាក់ទាញ​វិនិយោគ រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​និងសម្ព័ន្ធ​ភស្តុភារកម្ម​សកល ត្រូវបាន​ចុះហត្ថលេខា​ក្រោមសក្ខីភាព​របស់លោក […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *