សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភាហ្វីលីពីន Francis G. Escudero

នារសៀល​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា បានជួប​ពិភាក្សា​ការងារ​ជាមួយលោក Francis G. Escudero ប្រធាន​ព្រឹទ្ធសភា​ហ្វីលីពីន នៅក្នុង​ឱកាស​នៃដំណើរ​ទស្សនកិច្ច​​ផ្លូវ​ការ​​នៅទី​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។ ក្នុងឱកាស​នៃជំនួប លោក Francis G. Escudero បានវាយ​តម្លៃខ្ពស់​​អំពី​លទ្ធផល​​ប្រកបដោយ​ផ្លែផ្កា​​នៃ​កិច្ច​សហប្រតិបត្តិការ និងទំនាក់​ទំនង​​ដ៏ល្អប្រសើរ​​រវាង​ហ្វីលីពីន-កម្ពុជា។ លោកសង្ឃឹម​យ៉ាងមុតមាំ​ថា បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នេះ ទំនាក់​ទំនង​​មិត្តភាព ​និងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ នឹងកាន់តែ​មានភាព​សកម្ម ​និងរីកចម្រើន​បន្ថែមទៀត។​ លើសពីនេះ ការអនុវត្ត​​អនុស្សរណៈ​នៃការយោគយល់គ្នា​ និងកិច្ចព្រមព្រៀង​ទាំង ៨ ដែលត្រូវបាន​ចុះហត្ថលេខា​ដោយទ្វេភាគី ហ្វីលីពីន-កម្ពុជា​ នឹងសម្រេច​​បាន​នូវ​​លទ្ធផល​ល្អ​ប្រសើរ​ សម្រាប់​​ជា​ឧត្តមប្រយោជន៍​ដល់ប្រជាជាតិ​នៃប្រទេស​ទាំងពីរ។ ជាការ​ឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញ​នូវសេចក្ដី​សោមនស្ស​រីករាយ ចំពោះ​ផ្លែផ្កា​នៃកិច្ចប្រជុំ​ទ្វេភាគី​ រវាង​សម្ដេចនិងលោកប្រធានាធិបតី​ហ្វីលីពីន Ferdinand R. Marcos Jr.។ សម្ដេ​ចបានវាយ​តម្លៃខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏ល្អ ​​និងយូរលង់​រវាង​កម្ពុជា ​និងហ្វីលីពីន និងមាន​ជំនឿ​យ៉ាងមុតមាំ​ថា កិច្ចសហប្រតិបត្តិការ​​​ទ្វេភាគី​ នឹងបន្ត​ទទួលបាន​លទ្ធផល​កាន់តែ​ល្អប្រសើរ។ សម្តេចធិបតី​បានគូស​បញ្ជាក់ថា បន្ថែម​លើផ្នែក​នយោបាយ​​និងការទូត ទំនាក់​ទំនង​សេដ្ឋកិច្ច […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *