ក្នុងឱកាសដែលឯកឧត្តម Xi Jinping ប្រធានរដ្ឋចិនអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែមេសា តាមម៉ោងក្នុងតំបន់ ពិធីសម្ពោធការចាក់ផ្សាយកម្មវិធី 《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》 (ភាសាខ្មែរ) ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើនៅរាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការចាក់ផ្សាយកម្មវិធីនេះនៅកម្ពុជា។ សម្តេចតេជោ ហ៊ុនសែន បានថ្លែងក្នុងសារលិខិតថា មិត្តភាពកម្ពុជា-ចិន បានធន់នឹងការសាកល្បងនៃប្រវត្តិសាស្ត្រនិងពេលវេលា ប្រទេសចិនគឺជា មិត្តដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា។ ក្រោមការយកចិត្តទុកដាក់ និងការជំរុញរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរកម្ពុជា-ចិន ទំនាក់ទំនងរវាងកម្ពុជានិងចិន បានឈានចូលដល់ដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចរបស់ឯកឧត្ដម ស៊ី ជិនពីង ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយមើលឃើញថា កម្មវិធី «ប្រយោគបុរាណចិនដែលលោក ស៊ី ជិនពីង ចូលចិត្ត» ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន កំពុងចាក់ផ្សាយនៅកម្ពុជា។ សម្តេចតេជោ បានសង្ឃឹមថា កម្មវិធីមួយនេះនឹងបំពេញបន្ថែមនូវថាមពលវប្បធម៌ទៅក្នុង ការពង្រឹងមិត្តភាព និងការប្រាស្រ័យទាក់ទង របស់ភាគីទាំងពីរ ក៏ដូចជាបំផុសគំនិត សម្រាប់ដោះស្រាយបញ្ហាចំណុចក្ដៅ ដែលពិភពលោកកំពុងប្រឈម។ […]