នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់នូវអនុសាសន៍សំខាន់ៗចំនួន ១៧ ចំណុច ដើម្បីជាមូលដ្ឋានបន្ថែមក្នុងការជំរុញល្បឿនការងារឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជានិងសកលលោកក្នុងវិស័យទេសចរណ៍។ អនុសាសន៍ទាំង ១៧ ចំណុចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖ ១. ត្រូវរួមគ្នាបន្តរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសុខសន្តិភាពដែលកម្ពុជារកបានដោយលំបាក និងបានដាក់ចេញនូវពាក្យស្លោក «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព»។ ២. ក្រសួងទេសចរណ៍ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលរាជធានី-ខេត្ត រៀបចំផែនការសកម្មភាពពិពិធកម្មកម្មវិធី ពិសេសតារាងព្រឹត្តិការណ៍ឱ្យមានភាពសម្បូរបែប។ ៣. ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ភាពយន្ត។ ៤. ក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវបើកចិត្តឱ្យទូលាយក្នុងការទទួលមតិរិះគន់ក្នុងន័យស្ថាបនា ដើម្បីកែសម្រួលនិងកែលម្អបរិយាកាសក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរ។ ៥. អភិបាលរាជធានី-ខេត្តបន្តជំរុញការរៀបចំគោលដៅទេសចរណ៍នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានលក្ខណៈស្តង់ដា និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបង្កើតកញ្ចប់ទស្សនកិច្ចខេត្តដែលមានសក្តានុពលជាប់គ្នា។ ៦. លើកទឹកចិត្តក្នុងការជំរុញសកម្មភាពការទូតទេសចរណ៍ ដែលក្រសួងទេសចរណ៍និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ត្រូវសហការគ្នាជិតស្និទ្ធពាក់ព័ន្ធការងារនេះ។ ៧. រៀបចំឱ្យមានយន្តការស្ថាប័នអន្តរការី ដើម្បីជំរុញការផលិតផលិតផលអនុស្សាវរីយ៍ខ្មែរ និងការតភ្ជាប់ខ្សែច្រវាក់នៃការផលិតនោះជាមួយទីផ្សារនិងភ្ញៀវទេសចរ។ ៨. រួមគ្នាផ្សព្វផ្សាយពីព័ត៌មានល្អៗនិងសក្តានុពលទេសចរណ៍របស់កម្ពុជា។ ៩. គាំទ្រនិងលើកទឹកចិត្តក្រសួងទេសចរណ៍ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ២០២៦-២០៣៥ និងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ២០២៥ នេះ។ ១០. […]