លោក ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុចឈ្មោះក្រុមហ៊ុនអាម៉េរិក ចំនួនពីរដែលទទួលបានជោគជ័យក្នុងការវិនិយោគនៅកម្ពុជា នោះគឺក្រុមហ៊ុនផលិតភេសជ្ជៈ Coca Cola និងក្រុមហ៊ុនដំឡើងរថយន្ត RMA។ ការលើកឡើងនេះគឺធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល ជាមួយលោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជាកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។ លោក ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយលោកស្រី Bridgette L. Walker លោក ស៊ុន ចាន់ថុល បានបង្ហាញការស្វាគមន៍ដល់គណៈប្រតិភូនៃស្ថានទូតអាម៉េរិកប្រចាំកម្ពុជា រួមទាំងលើកពីបណ្តាក្រុមហ៊ុនអាម៉េរិកដែលបានដាក់ទុនវិនិយោគនៅកម្ពុជានាពេលកន្លងមក។ ក្នុងនោះមានក្រុមហ៊ុនធំៗរបស់អាម៉េរិកចំនួនពីរដែលទទួលបានជោគជ័យគួរឱ្យកត់សម្គាល់លើការវិនិយោគនៅកម្ពុជា រួមមានក្រុមហ៊ុនផលិតភេសជ្ជៈ Coca Cola ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ និងក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd ដែលដំឡើងរថយន្តម៉ាក FORD ក្នុងខេត្តពោធិ៍សាត់ ក៏នៅមានក្រុមហ៊ុនអាម៉េរិកមួយចំនួនទៀតកំពុងតែដំណើរការឆ្ពោះទៅភាពជោគជ័យនៅកម្ពុជាផងដែរ។ លោក ស៊ុន ចាន់ថុល ក៏បានជម្រាបដល់ភារធារីស្ថានទូតអាម៉េរិកអំពីគម្រោងបេសកកម្មគោះទ្វារវិនិយោគិននៅសហរដ្ឋអាម៉េរិករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ សំដៅផ្សព្វផ្សាយពីបរិយាកាសវិនិយោគនៅកម្ពុជានិងស្វែងរកការបណ្ដាក់ទុនពីក្រុមហ៊ុនអាម៉េរិកមកកម្ពុជាបន្ថែមទៀត។ ជាមួយគ្នានេះ […]