រយៈពេល ១២ ខែកម្ពុជានាំចេញអង្ករជាង ៧០ ម៉ឺនតោននិងស្រូវជាង ៥ លានតោន

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបានឱ្យដឹងថា គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ កម្ពុជាបាននាំចេញ​អង្ករ​ជាង ៧០ ម៉ឺន​តោននិងស្រូវជាង ៥​ លានតោនទៅ​កាន់​ទី​ផ្សារបរទេស។ លោកឧកញ៉ា ចាន់ សុឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាបានថ្លែង​ថា នៅ​​ក្នុង​រយៈ​ពេល ១២​ ខែ (ខែសីហា ២០២៣ ដល់ខែសីហា ២០២៤) កម្ពុជា​សម្រេច​បាន​ការ​នាំ​ចេញ​អង្ករ​បាន​ជាង ៧០៥ ៦៣៨ តោននិងស្រូវ ៥ ០២៧ ៣៦៩ តោនទៅ​កាន់​ទី​ផ្សារបរទេស ដែលនេះជាសមិទ្ធផលថ្មីមួយនៃភាពរីកចម្រើនគួរឱ្យកត់សម្គាល់ផ្នែកនាំចេញអង្ករនៃរាជរដ្ឋាភិបាលនីតិកាលទី៧។ លោកបាន​គូស​បញ្ជាក់​​ថា វិស័យ​ស្រូវ​អង្ករ​កម្ពុជាទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល ​តាមរយៈ​ការ​ដាក់​ចេញ​នូវ​កម្មវិធី​គោល​នយោបាយ​ស្តីពីការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ ដែលអនុម័តដោយគណរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១០ ក្នុងគោលបំណង​ជំរុញ​ការអភិវឌ្ឍវិស័យកសិកម្មក្នុងសន្ទុះនិងទំហំថ្មីមួយ ដើម្បីពង្រឹងនិងពង្រីក​មូលដ្ឋាន​កំណើន​សេដ្ឋកិច្ចផង ព្រម​ទាំង​ល្បឿននៃការកាត់បន្ថយភាពក្រីក្រនិងលើកតម្កើងជីវភាពរបស់ប្រជាជន​ផងដែរ។ ជាក់ស្តែង តាមរយៈគោលនយោបាយដ៏មានសារៈសំខាន់នេះ ផលិតកម្មស្រូវនៅក្នុងឆ្នាំ២០១០-២០១១ មាន បរិមាណត្រឹមតែ ៧,៣ លានតោនស្រូវសើម ហើយការនាំចេញអង្ករបានត្រឹមតែ ១៣ ០០០ តោននិងស្រូវ ២០ ០០០ តោននៅឆ្នាំ២០០៩។ តាមរយៈគោលនយោបាយដាក់​ចេញដោយ​រាជរដ្ឋាភិបាល​ បានជំរុញឱ្យមានការរីកចម្រើនជាជំហានៗ តួយ៉ាងផលិតកម្មស្រូវ​បានកើនដល់ ១២,៤៥ លានតោនស្រូវសើមនៅឆ្នាំ២០២២-២០២៣ និងបាននាំចេញអង្ករចំនួន ៦៥៦ ០០០ តោន  គិតជាទឹកប្រាក់បានចំនួន ៤៦៦ […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *