រថភ្លើងល្បឿនលឿន ៖ «ល្បឿនចិន»ដែលជំរុញការតភ្ជាប់គ្នានៃពិភពលោក

បច្ចុប្បន្ន រថភ្លើងល្បឿនលឿនបានក្លាយជា«នាមប័ណ្ណ»ថ្មី នៃផលិតផលគមនាគមន៍បច្ចេកវិទ្យាខ្ពស់របស់ចិន ដែលត្រូវបានគេហៅថា«ល្បឿនចិន» ។ ការប្រសូត្រឡើងនៃរថភ្លើងល្បឿនលឿនមិនត្រឹមតែបានផ្តល់ជម្រើសថ្មី និងភាពងាយស្រួលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃវិស័យគមនាគមន៍និងដឹកជញ្ជូនរបស់ប្រទេសចិនផងដែរ ។   ជំហានលោតផ្លោះពីលេខរៀងនៅបាតតារាងដល់កំពូលតារាង កាលពីដើម រថភ្លើងធម្មតារបស់ចិនបរចេញពីខេត្តមួយទៅខេត្តមួយត្រូវចំណាយពេលរាប់ម៉ោងឬរាប់សិបម៉ោងឡើងទៅ បើទៅខេត្ត-ក្រុងឆ្ងាយៗត្រូវចំណាយពេលរហូតដល់ទៅ ២-៣ ថ្ងៃ ។ ភាពទន់ខ្សោយនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកបានក្លាយជាចំណុចខ្សោយមួយនៃសេដ្ឋកិច្ចចិន ។ នៅទសវត្សរ៍ឆ្នាំ ៧០ នៃសតវត្សរ៍មុន បន្ទាប់ពីថ្នាក់ដឹកនាំចិនធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន និងបានធ្វើដំណើរតាមរថភ្លើងធុនស្រាលរបស់ជប៉ុន ការសម្រេចចិត្តសាងសង់រថភ្លើងល្បឿនលឿនរបស់ចិនបានដក់ជាប់ក្នុងចិត្តរបស់ថ្នាក់ដឹកនាំចិន និងបានក្លាយជា«សុបិនចិន»កាលនោះដែលតាំងចិត្តថា«ចិនធ្វើបាន» ។ លុះដល់ឆ្នាំ ២០០៤ ចិនបាននាំចូលបច្ចេកទេសសាងសង់រថភ្លើងល្បឿនលឿនពីបរទេស ហើយសិក្សានិងអភិវឌ្ឍដោយខ្លួនឯង បង្កើតបានជាការច្នៃប្រឌិតថ្មីខាងបច្ចេកទេសសាងសង់ ដែលជាទីចាប់ផ្តើមនៃការងើបឡើងយ៉ាងឆាប់រហ័សនៃវិស័យគមនាគមន៍ផ្លូវដែករបស់ចិន ។ បន្ទាប់ពីឆ្នាំ ២០១១ រថភ្លើងល្បឿនលឿនដែលប្រទេសចិនស្រាវជ្រាវនិងអភិវឌ្ឍដោយខ្លួនឯងមានល្បឿន ៣៥០ គីឡូម៉ែត្រ/ម៉ោង ការធ្វើដំណើរពីក្រុងប៉េកាំងទៅខេត្ត-ក្រុងជុំវិញចំណាយពេលតែក្នុងចន្លោះពីកន្លះម៉ោងទៅ ២-៣ ម៉ោងប៉ុណ្ណោះ ។ បច្ចុប្បន្ន បើទោះបីជាធ្វើដំណើរទៅកាន់ខេត្តឆ្ងាយៗក៏មានរថភ្លើងល្បឿនលឿនដែលមានបំពាក់គ្រែនិងមានប្រដាប់ប្រដាប្រើប្រាស់ដូចបន្ទប់សណ្ឋាគារ ហើយចេញដំណើរពីពេលយប់ ពេលព្រឹកព្រលឹមនឹងអាចទៅដល់ ពោលគឺគុណភាពនៃសេវាដឹកជញ្ជូនតាមផ្លូវដែករបស់ចិន​ត្រូវ​បាន​លើកកម្ពស់ទាំងល្បឿននិងផាសុកភាព ។ អ្វីដែលគួរបញ្ជាក់ គិតត្រឹមចុងឆ្នាំ ២០២៤ ការប្រតិបត្តិនៃគមនាគមន៍ផ្លូវដែករបស់ចិនមានប្រវែងសរុប ១៦,២ ម៉ឺនគីឡូម៉ែត្រ […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *