ម្រោងរោងចក្រដំបូងគេ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់បានបើកការដ្ឋានសាងសង់

នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រោងចក្រទី២របស់ក្រុមហ៊ុន Minebea (មីនេបៀ) (ខេមបូឌា) សាខាខេត្តពោធិ៍សាត់និងជារោងចក្រដំបូងគេក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់បានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុន មីនេបៀ (Cambodia) លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោកអគ្គនាយកក្រុមហ៊ុនមីនេបៀ និង តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀតក៏មានវត្តមាននៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រនេះផងដែរ។ រោងចក្រថ្មីរបស់ក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ដែលប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នាឱកាសនេះ គឺជារោងចក្រដំបូងគេរបស់ក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅក្រៅរាជធានីភ្នំពេញ ពោលគឺនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់ ដែលទើបទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗកន្លងទៅ។ លោក ស៊ុន ចាន់ថុល ថ្លែងសុន្ទរកថានិងវាយតម្លៃខ្ពស់ចំពោះវិនិយោគរបស់ជប៉ុន លោក ស៊ុន ចាន់ថុល បានសម្តែងការអបអរសាទរជូនដល់ក្រុមហ៊ុនមីនេបៀដែលបានទទួលជោគជ័យជាបន្តបន្ទាប់ក្នុងការធ្វើប្រតិបត្តិការធុរកិច្ចនៅកម្ពុជាក្នុងរយៈពេល១៤ឆ្នាំកន្លងទៅនេះ ហើយឈានដល់ការសាងសង់រោងចក្រទី២នៅកម្ពុជា។ លោកបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់លើក្រុមហ៊ុនថា នឹងចូលរួមជួយបន្តទាក់ទាញក្រុមហ៊ុនជប៉ុនកាន់តែច្រើនបន្ថែមទៀតឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយចែករំលែកបទពិសោធន៍វិជ្ជមាននិងភាពជោគជ័យរបស់ខ្លួនផ្ទាល់ជាគំរូ។ បន្ទាប់ពីកម្មវិធីបញ្ចុះបឋមសិលា លោក ស៊ុន ចាន់ថុល និងគណៈធិបតីអមដំណើរបានផ្តល់បទសម្ភាសន៍ក្នុងសន្និសីទសារព័ត៌មានជាមួយបណ្តាញសារព័ត៌មានធំៗរបស់ជប៉ុននិងសារព័ត៌មានកម្ពុជាជាច្រើនរូប ដោយលោកបានសង្កត់ធ្ងន់លើបរិយាកាសវិនិយោគនៅកម្ពុជានិងការបំពេញបេសកកម្មគោះទ្វារវិនិយោគពីបរទេសផងដែរ។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់រយៈពេល ១២ […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *