ភ្នំពេញ៖ អភិបាលទីក្រុងពូណិង ខេត្តក្វាងទុង ប្រទេសចិន លោក លីន ឈៀនវិន បានដឹកនាំប្រតិភូទស្សនកិច្ចសិក្សានៅអាកាសយានដ្ឋានអន្តរជាតិតេជោនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ដោយអមដំណើរពីថ្នាក់ដឹកនាំសមាគមចិនខ្មែរនៅកម្ពុជា ដែលរួមមាន ប្រធានប្តូវេនសមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា លោកឧកញ៉ា ជា សៀង អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា លោកឧកញ៉ា ជាសឿន អ្នកឧកញ៉ា ហាន់ ឃាង ព្រមទាំងតំណាងយុវជនជាច្រើនរូបទៀត។ គោលបំណងនៃទស្សនកិច្ចសិក្សានេះគឺដើម្បីពង្រឹងការទំនាក់ទំនង លើកកម្ពស់កិច្ចសហប្រតិបត្តិការលើគម្រោងហោះហើរ និងជំរុញពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌។ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានទទួលប្រតិភូក្រុងពូណិងដោយផ្ទាល់ ដោយលោកឧកញ៉ាបានអមដំណើរជាមួយប្រតិភូទស្សនាសិក្សានៅស្ថានីយអ្នកដំណើរ ប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាព ទីលានចំណតយន្តហោះ។ល។ និងបានផ្តល់ការពន្យល់លម្អិតដល់ប្រតិភូផងដែរ។ ក្នុងអំឡុងពេលទស្សនកិច្ច អភិបាលក្រុង លោក លីន ឈៀនវិន បានកោតសរសើរយ៉ាងខ្លាំងនិងបរិក្ខារទំនើបៗនៃអាកាសយានដ្ឋានអន្តរជាតិតេជោ។ លោកបានបញ្ជាក់ថា ទីក្រុងពូណិងនឹងខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការហោះហើរជាមួយកម្ពុជា ជាពិសេសជាមួយនឹងរាជធានីភ្នំពេញ ដើម្បីខិតខំបើកផ្លូវហោះហើរកាន់តែងាយស្រួលនាពេលអនាគត […]