កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ក្រសួងធនធានទឹកចិន អង្គការ UNICEF និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍កម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តគម្រោងទឹកស្អាត និងអនាម័យ ដែលមានភាពធន់នឹងអាកាសធាតុ ដើម្បីធានាដល់សហគមន៍ដែលងាយរងគ្រោះបំផុត មានលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យប្រកបដោយសុវត្ថិភាព និងមានភាពធន់នឹងអាកាសធាតុ ដោយកាត់បន្ថយការគំរាមកំហែងដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ គម្រោងទឹកស្អាតនេះធ្វើឡើងក្រោមកម្មវិធីសហប្រតិបត្តិការ និងអនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសាធារណការនិងដឹកជញ្ជូនរបស់កម្ពុជា ដោយទទួលបានជំនួយបច្ចេកទេសនិងហិរញ្ញវត្ថុពីក្រសួងធនធានទឹកចិន និងអង្គការ UNICEF ប្រចាំប្រទេសចិន។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានឱ្យដឹងថា កម្មវិធីសហប្រតិបត្តិការនេះផ្តោតលើការលើកកម្ពស់គុណភាពទឹកនិងអនាម័យនៅតាមសាលារៀននិងសហគមន៍ ការអនុវត្តប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដែលផ្អែកលើទំនាញនិងថាមពលពន្លឺព្រះអាទិត្យ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការដំឡើងបច្ចេកវិទ្យាឆ្លាតវៃ ដើម្បីត្រួតពិនិត្យនិងគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យពីចម្ងាយ និង ការដំឡើងគ្រឿងបរិក្ខារទឹកស្អាតនិងអនាម័យតាមសាលារៀននិងមណ្ឌលសុខភាព ដើម្បីផ្តល់ភាពងាយស្រួលដល់កុមារក្នុងការប្រើប្រាស់ ជាពិសេសសម្រាប់កុមារដែលមានពិការភាព ដោយកាត់បន្ថយតម្រូវការនៃការធ្វើដំណើរដែលមិនចាំបាច់សម្រាប់កុមារទាំងនេះ។ លោក លី គួអ៊ីង (Li Guoying) រដ្ឋមន្ត្រីក្រសួងធនធានទឹកចិនបានលើកឡើងថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយកម្ពុជា […]