ក្រុមហ៊ុន Shanghai Geoharbour Group នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើគម្រោងតំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រុមហ៊ុន Shanghai Geoharbour Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោក ស៊ី ស៊ឺឡុង (XU Shilong) អគ្គនាយកក្រុមហ៊ុន Shanghai Geoharbour Group បានជម្រាបជូនលោក ស៊ុន ចាន់ថុល អំពីសាវតាររបស់ក្រុមហ៊ុន ដែលមានបទពិសោធន៍ចូលរួមសាងសង់គម្រោងធំៗជាង ២០០ គម្រោងនៅក្នុងតំបន់អាស៊ី រួមមានកំពង់ផែ អាកាសយានដ្ឋាន និង កោះសិប្បនិម្មិតជាដើម។ លោក ស៊ី ស៊ឺឡុង ក៏បានលើកឡើងអំពីសកម្មភាពរបស់ក្រុមហ៊ុនក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនបាន និងកំពុងចូលរួមក្នុងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលគ្រោង នឹង បើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន Shanghai Geoharbour Group […]