ក្រុមហ៊ុនចិនចាប់អារម្មណ៍ការវិនិយោគ លើវិស័យថាមពលសូឡានៅកម្ពុជា

កាលពីពេលថ្មីៗនេះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុននិងសភាពាណិ្ជកម្មចិន ដោយភាគីចិនបានបង្ហាញនូវបំណងវិនិយោគវិស័យថាមពលសូឡានៅកម្ពុជា។ សមាសភាពគណៈប្រតិភូនេះមានក្រុមហ៊ុនចំនួន ៦ និងសភាពាណិជ្ជកម្មក្រុងស៊ីន យ៉ាង (Xinyang) ខេត្តហឺណាន (Henan) ប្រទេសចិន ដែលមានសកម្មភាពវិនិយោគក្នុងវិស័យថាមពល ខុស្សាហកម្ម សេវាប្រឹក្សាក្នុងវិស័យវិស្វកម្មសំណង់ និង ពាណិជ្ជកម្មអន្តរជាតិ។ លោក ហេង ទី ទីប្រឹក្សាក្រុមហ៊ុន Zhongjian Yongfeng New Energy Resources Technology និងជាប្រធានគណៈប្រតិភូបានលើកឡើងថា ក្រុមហ៊ុន Zhongjian Yongfeng New Energy Resources Technology និងក្រុមហ៊ុន China National Energy Group Longyuan Power Overseas Investment Company មានបំណងនឹងចុះអនុស្សារណៈយោគយល់ ដើម្បីសហការវិនិយោគលើវិស័យថាមពលសូឡា ហើយបានស្នើឱ្យរាជរដ្ឋាភិបាលផ្តល់ការគាំទ្រនិងការលើកទឹកចិត្តដល់ក្រុមហ៊ុន។ លោក ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនយោគនិងសក្តានុពលវិនិយោគរបស់កម្ពុជា។ […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *