ក្រសួងឧស្សាហកម្មផ្សព្វផ្សាយក្របខ័ណ្ឌវាយតម្លៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញកំណើន

ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.)”។ សិក្ខាសាលានេះមានគោលបំណងបញ្ជ្រាបការយល់ដឹងក្នុងចំណោមភាគីពាក់ព័ន្ធ រួមទាំងក្រសួង-ស្ថាប័នរដ្ឋ គ្រឹះស្ថាន​អប់រំ និងវិស័យឯកជន អំពីក្របខ័ណ្ឌវាយតម្លៃថ្មីមួយ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការ​ពន្លឿន​ការសម្រេចអាទិភាពយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។ ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តមបណ្ឌិត ទ្រី សុផល អគ្គនាយក នៃអគ្គនាយកដ្ឋាន វ.ប.ន. បានលើក ឡើងថា៖ “លក្ខខណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានផ្តួចផ្តើមឡើង ដើម្បី​​ជាឯកសារយោងសម្រាប់ស្ថាប័នសាធារណៈ និងឯកជន ក្នុងការបង្កើតគោលការណ៍ណែនាំផ្ទាល់ខ្លួនសម្រាប់ការវាយតម្លៃលក្ខណៈសម្បត្តិផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងដើម្បីពង្រឹងខ្លួនឱ្យក្លាយខ្លួនជាស្ថាប័ន វ.ប.ន កម្រិតខ្ពស់ ឬល្អប្រសើរ ដោយលើកកម្ពស់ការសម្រេចចិត្ត ការអនុវត្តប្រកបដោយស្ថិរភាព និងជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ ដូចជារដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងឧស្សាហកម្ម។” អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *