កម្ពុជាសម្រេចបានសមិទ្ធផលធំៗ ៥ ក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ២០ ឆ្នាំ

យោងតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤ និងទិសដៅ​ការងារ​ឆ្នាំ២០២៥ ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានបង្ហាញ​ឱ្យដឹង​ថា រយៈ​ពេល ២០ ឆ្នាំ​ដែល​កម្ពុជា​បាន​ក្លាយ​​ជា​សមាជិក​ពេញ​លេញ​ទី​១៤៨ ​នៃអង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO) កម្ពុជា​​​សម្រេច​បាន​នូវសមិទ្ធផល​ធំ​ៗចំនួន ៥​ ដែលបានជួយ​ជំរុញ​ដល់កំណើន​សេដ្ឋកិច្ច​កម្ពុជា​។ ការណ៍ដែល​កម្ពុជា​ក្លាយជា​សមាជិក​ពេញលេញ​របស់ WTO បានរួម​ចំណែក​ដល់កំណើន​សេដ្ឋកិច្ច ដោយធ្វើឱ្យ​ប្រសើរ​ឡើងនូវ​ឱកាស​ពាណិជ្ជកម្ម ជំរុញ​ការវិនិយោគ និង គាំទ្រ​ការអភិវឌ្ឍ​តាមរយៈ​សមាហរណកម្ម​ទៅក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល។ ក្នុងរយៈពេល​ជាង ២ ទសវត្សរ៍​មកនេះ  កម្ពុជា​សម្រេច​បាននូវ​សមិទ្ធផល​ធំ​ៗ​ចំនួន ៥ ៖ ១. ផលិតផល​​​ក្នុងស្រុក​សរុប (GDP) ក្នុង​ឆ្នាំ២០០៤ មាន​ប្រមាណ ៥,៣ ប៊ីលាន​ដុល្លារអាម៉េរិក ខណៈឆ្នាំ២០២២ ​បាន​កើន​រហូតដល់ ២៩,៦១ ប៊ីលាន​ដុល្លារ។ ២. ក្នុងរយៈពេល ២ ទសវត្សរ៍​ចុងក្រោយនេះ អត្រា​ភាពក្រីក្រ​បានធ្លាក់ចុះ​ជាលំដាប់​ក្នុង​អត្រា​​មធ្យម​​ប្រចាំឆ្នាំ ១,៦% ធ្លាក់ពី ៦០% ក្នុងឆ្នាំ២០០០ មកត្រឹម ១៦% ក្នុងឆ្នាំ២០២២ ហើយ​សេដ្ឋកិច្ច​​របស់​​កម្ពុជា​ បាន​កើនឡើង​​ជាង ៧% ក្នុងមួយឆ្នាំ។ កំណើន​ដ៏ខ្ពស់នេះ បានធ្វើឱ្យ​កម្ពុជា​ចាកចេញ​ពីឋានៈ​ជាប្រទេស​ក្រីក្រ និងបាន​ក្លាយជា​ប្រទេស​មានចំណូល​មធ្យម​កម្រិតទាប​នៅឆ្នាំ២០១៥។ […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *