កម្ពុជាសម្រេចបញ្ចប់ការចូលរួម តំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ កញ្ញា ឆ្នាំ២០២៤តទៅ។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ការសម្រេចចិត្តរបស់កម្ពុជាក្នុងការបញ្ចប់ការចូលរួម CLV-DTA គឺធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសជាផ្លូវការអំពីការបញ្ចប់ការចូលរួម CLV-DTA នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចថា CLV-DTA ត្រូវបានអនុវត្តរយៈពេល ២៥ ឆ្នាំមកហើយ និងក៏បានកសាងសមិទ្ធផលជាច្រើនសម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និង ខេត្តរតនគិរី។ ប៉ុន្តែកន្លងទៅនេះ ក្រុមជ្រុលនិយមបានចាប់យកចំណុចនេះធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់និងវាយប្រហារចំពោះរាជរដ្ឋាភិបាលដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជន ដែលបានធ្វើឱ្យប្រជាជនមួយចំនួនមានការភាន់ច្រឡំ ដូចជាការចោទប្រកាន់ថារាជរដ្ឋាភិបាលបានកាត់ទឹកដីខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះក៏បានប្រើរឿងនេះដើម្បីញុះញង់និងបំផុសបំផុលប្រជាជនឱ្យចូលរួមអនុវត្តនូវផែនការ […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *