កម្ពុជាមានសាលាឯកជននៅគ្រប់កម្រិតជិត ៦ ០០០ សាលានៅទូទាំងប្រទេស

លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​​អប់រំ យុវជន និង ​កីឡា បានឱ្យដឹងថា បច្ចុប្បន្ន​កម្ពុជា​មាន​សាលា​​ឯកជន​​នៅ​គ្រប់​​កម្រិត​​ប្រមាណ​ ៥ ៧៤៧ សាលា​នៅ​ទូទាំង​ប្រទេស​ ដែល​បាន​ចូលរួម​ចំណែក​យ៉ាងសំខាន់ ​ក្នុងការ​លើកស្ទួយ​គុណភាព​អប់រំ ​និង​អភិវឌ្ឍ​ធនធានមនុស្ស​ឱ្យកាន់តែ​ប្រសើរឡើង​បន្ថែមទៀត។ លោក ហង់​ជួន ណា​រ៉ុ​ន បានលើកឡើងថា ក្នុងចំណោម​​សាលា​គ្រប់​កម្រិត​ ៥ ៧៤៧ សាលា ​ក្នុងនោះ​ សាលា​មត្តេយ្យ​មាន​ចំនួន ៤ ៣០០ សាលាក្នុងចំណោម​ ៩ ០០០ សាលា ក្នុង​នោះ​ មត្តេយ្យ​សហគមន៍​មានចំនួនជាង ៣ ០០០ សាលា។ សាលា​បឋមសិក្សា​មានចំនួន​ ៨៩០​ សាលា​ ក្នុងចំណោម​ ៧ ៤០០ សាលា ​មាន​សិស្ស​ ២​,២ លាន​នាក់។ សាលា​​មធ្យមសិក្សា​មានចំនួន​ ៤៤២​ សាលា ​ក្នុងចំណោម​ជាង​ ១ ៨០០​ សាលា ​និង​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​មាន​ចំនួន​ […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *