កម្ពុជាបដិសេធដាច់អហង្ការ ចំពោះព័ត៌មានពាក់ព័ន្ធ នឹងពលរដ្ឋកូរ៉េត្រូវបានបង្ខាំងធ្វើការខុសច្បាប់និងចាប់ជំរិតនៅកម្ពុជា

ទូរទស្សន៍​កូរ៉េខាងត្បូង​មួយបានផ្សាយថា ពលរដ្ឋ​របស់​ខ្លួនរងគ្រោះ​ដោយអំពើ​បង្ខាំង​ធ្វើការ​ខុសច្បាប់​ និង​ចាប់ជំរិត​នៅ​កម្ពុជា នគរបាលជាតិ​កម្ពុជា​បានបដិសេធ​យ៉ាងដាច់អហង្ការ​ ចំពោះ​ការចុះផ្សាយ​នេះ ដោយបានបញ្ជាក់​យ៉ាងច្បាស់​ថា នោះជារឿង​មិនពិត។ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យ​នៃអគ្គស្នងការដ្ឋាន​នគរបាលជាតិ​កម្ពុជា បានចេញមក​បដិសេធ​យ៉ាងដាច់អហង្ការ​ចំពោះ​ការចុះផ្សាយ​របស់​ទូរទស្សន៍​កូរ៉េ ដែលបាន​ចោទប្រកាន់​ថា​ពលរដ្ឋ​របស់​ខ្លួនរងគ្រោះ​ដោយអំពើ​បង្ខាំង​ធ្វើការ​ខុសច្បាប់​ និង​ចាប់ជំរិត​នៅ​កម្ពុជា។ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​កម្ពុជាបានបញ្ជាក់​ថា ក្រោយឃើញ​ការចែកចាយ​របស់​សារព័ត៌មាន​កូរ៉េ ដោយអនុវត្ត​តាមបទបញ្ជា​របស់​សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ដ្រី​កម្ពុជា​ លោកឧបនាយករដ្ឋមន្ដ្រី​ នេត សាវឿន លោកឧបនាយករដ្ឋមន្ដ្រី​ ស សុខា ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និងលោក ស ថេត ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានបញ្ជា​កម្លាំង​ជំនាញ​បើកការ​ស្រាវជ្រាវ​ជាបន្ទាន់​ភ្លាម។ រូបភាពដែលទូរទស្សន៍កូរ៉េខាងត្បូងចេញផ្សាយពាក់ព័ន្ធនឹងព័ត៌មានបង្ខាំងមនុស្សខុសច្បាប់និងចាប់ជំរិតនៅកម្ពុជា ជាលទ្ធផល​នៃការស្រាវជ្រាវ​ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤​កន្លងទៅ មានស្ត្រីជនជាតិកូរ៉េ​ម្នាក់ បានទំនាក់ទំនង​មកប្រព័ន្ធ​ទូរសព្ទ​ទាន់ហេតុការណ៍ និងបានអះអាង​ថា ប្ដី​របស់​ខ្លួន​ធ្វើការ​នៅអគារ​ អាយខន​ ស្ថិតក្នុង​ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយទំនាក់ទំនង​មិនបានឡើយ។ ក្រោយមក​កម្លាំង​ជំនាញ ​បានចុះ​ទៅដល់​ទីតាំង​ដែលសង្ស័យ​ក្នុងសេចក្ដី​រាយការណ៍​ និងរកឃើញ​ថា មិនមានការ​ចាប់ជំរិត​ឬ​ចាប់បង្ខាំង​មនុស្ស​ដោយខុសច្បាប់​ឡើយ។ សមត្ថកិច្ច​ក៏បានរកឃើញ​និង​ប្រគល់​ជនជាតិ​កូរ៉េ​នោះទៅ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ដើម្បី​ធ្វើការ​សួរនាំ​បន្ដ។ បន្ទាប់ពី​សួរនាំ​ ជនជាតិ​កូរ៉េ​ខាងលើ​បានអះអាង​ថា ខ្លួនមិនត្រូវបាន​ចាប់ជំរិត​ឬ​បង្ខាំង​ឱ្យធ្វើការ​ដោយខុសច្បាប់​អ្វីឡើយ។ ក្រោយបញ្ចប់​ការសួរនាំ​តាម​នីតិវិធី […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *