«World Travel»របស់ចិនបើកផ្លូវឲ្យសេដ្ឋកិច្ចសកលរីកចម្រើន

បន្ទាប់ពីការផ្ទុះជំងឺរាតត្បាតសកលកូវីដ-១៩ សេដ្ឋកិច្ចរបស់ពិភពលោកបានរងរបួសយ៉ាងដំណំ ជាពិសេសវិស័យទេសចរណ៍បាន«រងគ្រោះ»ធ្ងន់ធ្ងរជាងគេ ។ បច្ចុប្បន្ន បើទោះជាឈានចូល«សម័យក្រោយជំងឺឆ្លង»ជាងពីរឆ្នាំហើយក្តី ប៉ុន្តែសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹងភាពរង្គោះរង្គើដែលបណ្តាលមកពីបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលមិនធ្លាប់ជួបប្រទះក្នុងរយៈពេលមួយរយឆ្នាំ ព្រមទាំងកត្តាគាំពារនិយមនិងឯកតោភាគីនិយម ។ ឯនៅក្នុងដំណើរការស្តារសេដ្ឋកិច្ចឡើងវិញ វិស័យទេសចរណ៍បានរួមចំណែកដែលមិនអាចខ្វះបាន ។   ចិនជាប្រទេសមួយដែលមានអរិយធម៌ដ៏ចំណាស់និងមានទឹកដីធំទូលាយ ដែលសម្បូរទៅដោយធនធានធម្មជាតិ ទាំងនេះជាកត្តាដ៏មានអំណោយផលសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ។ ធនធានទេសចរណ៍ដ៏វិសេសវិសាលបានត្រូវអភិវឌ្ឍជាផលិតផលទេសចរណ៍ដែលមានលក្ខណៈពិសេសរបស់ចិន និងរួមបញ្ចូលនូវធាតុផ្សំមួយចំនួនរបស់បរទេស ដែលអាចបំពេញតាមគ្រប់តម្រូវការរបស់ទេសចរជាតិនិងអន្តរជាតិ ។   បន្ទាប់ពីបញ្ចប់ជំងឺឆ្លងសកលកូវីដ-១៩ រដ្ឋាភិបាលចិនបានដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយស្តារវិស័យទេសចរណ៍ជាតិនិងអន្តរជាតិ ដែលក្នុងនោះ ការលើកលែងទិដ្ឋាការសម្រាប់អ្នកដំណើរឆ្លងកាត់ប្រទេសចិនក្នុងរយៈពេល ១០ ថ្ងៃឬ ២៤០ ម៉ោងបានជំរុញឱ្យ «China Travel» ក្លាយជាការពេញនិយមខ្លាំងសម្រាប់ទេសចរអន្តរជាតិ ពិសេសចំពោះអ្នកដំណើរដែលមកពីប្រទេសជិតខាងនៃប្រទេសចិនដែលចំណាយពេលតែប៉ុន្មានថ្ងៃឬថ្ងៃចុងសប្តាហ៍ក៏អាចទៅដើរកម្សាន្តនៅប្រទេសចិនបានយ៉ាងងាយស្រួល ។ បើតាមទិន្នន័យរបស់រដ្ឋបាលជាតិអន្តោប្រវេសន៍ចិនឱ្យដឹងថា «នៅត្រីមាសទីមួយឆ្នាំ ២០២៥ នេះ មានជនបរទេសចំនួនជាង ៩,២១ លានបានចូលដែនចិនតាមច្រកចេញ-ចូលទូទាំងប្រទេស ដែលបានកើនឡើងចំនួន ៤០.២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ។ ក្នុងចំណោមនោះ អ្នកដំណើរបរទេសដែលចូលដែនចិនដោយមិនបាច់ធ្វើទិដ្ឋាការមានចំនួន ៦,៥៧ លាននាក់ ត្រូវជា ៧១.៣ នៃចំនួនអ្នកដំណើរសរុប ។» […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *