ស្ថាប័នរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤នឹង មានកំណើនល្អជាងឆ្នាំ២០២៣ ជាមួយនឹងកម្រិតអតិផរមាទាប ប៉ុន្តែនឹងបន្តប្រឈមនឹងបញ្ហាមកពីមជ្ឈដ្ឋានខាងក្រៅ ជាពិសេសគឺភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។ ជំនួបរវាងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាជាមួយគណៈប្រតិភូ IMF ការលើកឡើងរបស់ IMF ធ្វើឡើងក្នុងជំនួបរវាងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជានិងលោកស្រី Rupa Duttagupta អនុប្រធាននាយកដ្ឋានអាស៊ីនិងប៉ាស៊ីហ្វិក និងលោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្មមាត្រាទី IV របស់ IMF សម្រាប់កម្ពុជានាពេលថ្មីៗនេះ។ មន្រ្តីក្រុមបេសកកម្មនៅតែមានសុទិដ្ឋិនិយមចំពោះការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ដោយបានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤នឹងមានកម្រិតខ្ពស់ជាងឆ្នាំ២០២៣ ហើយបន្តងើបឡើងខ្ពស់មួយកម្រិតទៀតក្នុងឆ្នាំ២០២៥ខាងមុខ។ ប៉ុន្តេសេដ្ឋកិច្ចកម្ពុជាក៏អាចប្រឈមនឹងហានិភ័យមួយចំនួន ដូចជាការធ្លាក់ចុះនៃតម្រូវការខាងក្រៅដោយសារកំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចប្រទេសជាដៃគូពាណិជ្ជកម្ម ការបែងចែកភូមិសាស្រ្តសេដ្ឋកិច្ច និង ការអូសបន្លាយនៃភាពទន់ខ្សោយនៃវិស័យសំណង់និងអចលនទ្រព្យជាដើម។ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី Rupa Duttagupta អនុប្រធាននាយកដ្ឋានអាស៊ីនិងប៉ាស៊ីហ្វិក លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្មមាត្រាទី IV របស់ IMF លោកស្រី […]