ភ្នំពេញថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៥ — ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភក្សាគ្នាជាមួយគណៈប្រតិភូក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd. ដើម្បីជំរុញការធ្វើបរមភាវូបនីយកម្មដំណើរប្រតិបត្តិការនៅក្នុងស្ថាប័នរដ្ឋ និងផ្នែកឯកជន សំដៅជំរុញនវានុវត្តន៍ឌីជីថលនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd. ដឹកនាំដោយ លោក TAO Guangyao ប្រធានក្រុមហ៊ុន HUAWEI ប្រចាំពហុប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជានាយកប្រតិបត្តិក្រុមហ៊ុនHuawei Technologies (Cambodia) Co., Ltd.ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម លោក TAO ក្នុងនាមក្រុមហ៊ុន Huawei បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក.អ.ក. ចំពោះការគាំទ្រកន្លងមក ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិយាកាសអំណោយផលសម្រាប់ការរីកលូតលាស់របស់ក្រុមហ៊ុន […]