អគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្រ្តនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានឱ្យដឹងថា ក្នុងរយៈពេល ១ ឆ្នាំនៃអាណត្តិថ្មី ក្រសួងបានវាស់វែងចុះបញ្ជីក្បាលដីទូទាំងប្រទេស និងផ្តល់កម្មសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យដល់ប្រជាពលរដ្ឋសម្រេចបាន ៦៦,១៩% ហើយ ចំណែកនៅសល់ ៣៣,៨១% ទៀតនឹងត្រូវវាស់វែងបញ្ចប់នៅឆ្នាំ២០២៥។ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្តបានបង្ហាញលទ្ធផលការងារក្នុងរយៈពេល ១ ឆ្នាំ នៃអាណត្តិទី៧ ដោយគិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ការងារវាស់វែងចុះបញ្ចីក្បាលដីសម្រេចបាន ៣ ១៤៤ ៤៨៥ ក្បាលដី ស្មើនឹង ៦៦,១៩% ដោយក្នុងនោះក្បាលដីនៅសល់មិនទាន់វាស់វែងមានចំនួន ១ ៦០៥ ៥២២ ក្បាលដី ស្មើនឹង ៣៣,៨១% ដែលនឹងត្រូវវាស់វែងបញ្ចប់នៅឆ្នាំ២០២៥ខាងមុខ។ ចំពោះការចេញបណ្ណកម្មសិទ្ធិ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រសួងចេញបណ្ណបាន ១ ០៣៤ ៦២៤ […]