លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ចិននិងកម្ពុជាគឺជាមិត្តដែកថែបនឹងគ្នា ហើយយុវជនកម្ពុជាសែស្រឡាយចិនគឺជាតួអង្គដ៏សំខាន់មួយនៃទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន។ លោក វ៉ាង វិនពីន បានលើកឡើងបែបនេះនៅក្នុងជំនួបសំណេះសំណាលជាមួយយុវជនសែស្រឡាយចិន នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា រាជធានីភ្នំពេញ ដោយមានវត្តមានរបស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាផងដែរ និងថ្នាក់ដឹកនាំស្ថានទូតចិនប្រចាំកម្ពុជា ថ្នាក់ដឹកនាំនិងសមាជិកសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា តំណាងសមាគម សារព័ត៌មានចិននៅកម្ពុជា ព្រមទាំងយុវជនសែស្រឡាយចិន និង ធុរជនជាច្រើនរូបទៀត។ លោក វ៉ាង វិនពីន មានប្រសាសន៍ថា ស្ថានទូតចិនប្រចាំកម្ពុជាជានិច្ចកាលតែងតែគាំទ្រការអភិវឌ្ឍរបស់មជ្ឈដ្ឋានជនជាតិចិននៅប្រទេសកម្ពុជា និងជឿជាក់ថាពួកគេខិតខំប្រឹងប្រែងដោយបុរេសកម្មក្នុងការជំរុញទំនាក់ទំនងមិត្តភាពរវាងចិននិងកម្ពុជាឱ្យមានលក្ខណៈកាន់តែស៊ីជម្រៅ។ ទំនាក់ទំនងចិន-កម្ពុជាបានឈានចូលដល់យុគសម័យថ្មីមួយ ដែលភាគីទាំងសងខាងរួមគ្នាកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់។ ជាពិសេស យុវជនកម្ពុជាដែលមានសែស្រឡាយចិន គឺជាចំណែកដ៏សំខាន់នៃទំនាក់ទំនងរវាងចិននិងកម្ពុជា ដូច្នេះគប្បីចូលរួមដោយសកម្មក្នុងការជំរុញទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនឱ្យកាន់តែរឹងមាំនិងល្អប្រសើរថែមទៀត។ ទន្ទឹមនឹងនេះ លោក វ៉ាង វិនពីន ក៏បានលើកទឹកចិត្តដល់យុវជន ធុរជន និង វិនិយោគិនកម្ពុជាទាំងអស់ ធ្វើយ៉ាងណាចូលរួមកម្មវិធីពិព័រណ៍នៅប្រទេសចិនឱ្យបានច្រើនទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីជាប្រយោជន៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រទេសទាំងពីរតាមរយៈពិព័រណ៍ទាំងនេះ។ ឆ្លៀតក្នុងឱកាសនេះផងដែរ លោក […]