អាម៉េរិកសម្រេចផ្តល់ជំនួយបោសសម្អាតមីននៅកម្ពុជាឡើងវិញ

ក្នុងនាម​ជាដៃគូ​សំខាន់​ក្នុងការ​គាំទ្រ​បោសសម្អាត​មីននៅ​កម្ពុជា សហរដ្ឋអាម៉េរិក​បានសម្រេចចិត្ត​ផ្តល់ ជំនួយ​បោសសម្អាត​មីនដល់​កម្ពុជាឡើងវិញ បន្ទាប់ពី​បានប្រកាសផ្អាក​រយៈពេលខ្លី​កាលពី​ពាក់កណ្តាល​ខែមករា ឆ្នាំ២០២៥។ នេះបើ​យោងតាម​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា (CMAC)។ លោក ហេង រតនា នៅយប់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហោះសារ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុកថា កម្ពុជា​បានទទួល​ការលើកលែង (waver) ពីរដ្ឋាភិបាល​អាម៉េរិក។ ក្នុងន័យនេះ អាម៉េរិក​សម្រេច​អនុញ្ញាត​ឱ្យបើក​និងបន្ត​កិច្ចសហប្រតិបត្តិការ​បោសសម្អាត​គ្រាប់មីន និងសំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ជាមួយ​កម្ពុជា​ឡើងវិញ​តាមកិច្ចសន្យា​ដែលមានស្រាប់។ លោកក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា ដែលបាន​ជួយគាំទ្រ​និងអំពាវនាវ​ដល់រដ្ឋាភិបាល​អាម៉េរិក​។ ទន្ទឹមនឹងនេះ លោកក៏​អរគុណ​ដល់អង្គការ​ដៃគូ​អភិវឌ្ឍន៍​ មន្ត្រី​ស្ថានទូត​អាម៉េរិក​នៅកម្ពុជា​ និង មន្ត្រី​គម្រោង​នៃក្រសួង​ការបរទេស​អាម៉េរិក​ ដែលបាន​ខ្នះខ្នែង​ជួយជ្រោមជ្រែង​ស្នើសុំ​ទៅរដ្ឋាភិបាល​អាម៉េរិក ឱ្យលើកលែង​ចំពោះ​គម្រោង​សកម្មភាព​មីននៅ​កម្ពុជា​ ជាពិសេស​អរគុណ​ដល់រដ្ឋាភិបាល​អាម៉េរិក​ដែលបាន​ផ្តល់អាទិភាព​ក្នុងការ​ផ្តល់ជំនួយ​ឡើងវិញ​ សម្រាប់​គាំទ្រ​ដល់សកម្មភាព​បោសសម្អាត​គ្រាប់មីន​និងសំណល់​យុទ្ធភណ្ឌ​សង្គ្រាម​នៅកម្ពុជា។ បើតាម CMAC បានឱ្យដឹងថា ជាមធ្យម​ថវិកា​សហរដ្ឋអាម៉េរិក​ប្រមាណ ៣០% នៃថវិកា​សរុប​គាំទ្រ​សកម្មភាព​មីននៅ​កម្ពុជា​ប្រចាំឆ្នាំ ត្រូវបាន​បែកចែក​សម្រាប់​បោសសម្អាត​មីនចង្កោម មួយចំនួន​ទៀតសម្រាប់​បោសសម្អាត​មីននិង​សកម្មភាព​ពាក់ព័ន្ធ។ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធាន​ទី១​ អាជ្ញាធរ​មីនកម្ពុជា​ បានចាត់ទុក​អាម៉េរិក​ជាដៃគូ​ដ៏សំខាន់​សម្រាប់​សកម្មភាព​កម្ចាត់​មីនរបស់​កម្ពុជា ដោយគិត​តាំងពី​ទសវត្សឆ្នាំ ៩០ មក […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *