ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយអភិបាលក្រុងសៀងហៃ Gong Zheng

នាព្រឹក​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី ១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ ចូលជួប​សម្តែងការ​គួរសម និងពិភាក្សា​ការងារ​ជាមួយលោក កុង ជឹង (Gong Zheng) អភិបាលក្រុង​សៀងហៃ ក្នុងគោលបំណង​ពិភាក្សា​អំពី​លទ្ធភាព​នៃការពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការ​លើការ​និយោគ​រវាង​ប្រទេស​ទាំងពីរ។ លោក កុង ជឹង បានលើកឡើង​អំពី​វឌ្ឍនភាព​ថ្មីៗ​នៃការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​ទីក្រុង​សៀងហៃ ដែលជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង ហិរញ្ញវត្ថុ​ដ៏ធំ​ប្រចាំ​ប្រទេសចិន តំបន់ និង សកលលោក។ លោកក៏បាន​ថ្លែងនូវ​ការកត់សម្គាល់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រវាង​ថ្នាក់ដឹកនាំ​ចិន-កម្ពុជា ក្នុងការ​កសាង​សហគមន៍​វាសនារួម​កម្ពុជា-ចិន ពង្រឹង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រ និងរុញច្រាន​សកម្មភាព​ក្រោមក្របខណ្ឌ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និងផ្លូវ (Belt and Road Initiative – BRT) ឱ្យកាន់តែ​រីកលូតលាស់​ជាលំដាប់។ លោកក៏បាន​បង្ហាញ​ជំនឿចិត្តថា ដំណើរ​បេសកកម្មរបស់​គណៈប្រតិភូ​កម្ពុជា​​នាពេលនេះ នឹងអាច​ទាក់ទាញ​បាននូវ​វិនិយោគិន​និងធុរជន​ពីទីក្រុង​សៀងហៃ ឱ្យទៅ​បណ្តាក់ទុន​វិនិយោគ​នៅកម្ពុជា​បន្ថែមទៀត សំដៅ​ចូលរួម​ចំណែក​លើកកម្ពស់​វិបុលភាព​សហគមន៍​វាសនារួម​ចិន-កម្ពុជា។ លោក ស៊ុន ចាន់ថុល បានមាន​ប្រសាសន៍ថា ទីក្រុង​សៀងហៃគឺជា​គោលដៅ​ទីពីរ ដែលគណៈប្រតិភូកម្ពុជា​បំពេញ​បេសកកម្ម​ជំរុញ​និងទាក់ទាញ​វិនិយោគ បន្ទាប់ពី​បានបញ្ចប់​បេសកកម្ម​ប្រកបដោយ​ផ្លែផ្កា​នៅទីក្រុង​ចឹងចូវ (Zhengzhou) ខេត្តហឺណាន […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *