ជាមួយនឹងផ្នែកចុងក្រោយនៃការតោងប្រអប់ដែកបានតំឡើងចប់រួចរាល់ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ដែលសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group បានរៀបចំពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។ គម្រោងស្ថាបត្យកម្មដ៏គួរឱ្យចាប់អារម្មណ៍នៅក្រោមគំនិតផ្តួចផ្តើមនៃ”ខ្សែក្រវាត់មួយ និងផ្លូវមួយ” ដែលគូសបញ្ជាក់ពីការឆ្លងកាត់ទន្លេមេគង្គនេះ មិនត្រឹមតែបើកផ្លូវគមនាគមន៍ពីជើងទៅត្បូងរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងក៏ជា“ឌិកូដ( decode)” ដែលបង្ហាញពីរបៀបដែលគំនិតផ្តួចផ្តើមនៃ”ខ្សែក្រវាត់មួយ និងផ្លូវមួយ” របស់ចិន ប្រែក្លាយជាផលប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជនកម្ពុជា។ ស្ពានត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះកាត់ទន្លេមេគង្គមានប្រវែងសរុប ១៥៤២ម៉ែត្រ ត្រូវបានរចនាជាផ្លូវចែកជាបួនគន្លង។ នេះជាស្ពានធំទំនើបដំបូងគេបង្អស់របស់កម្ពុជាដែលឆ្លងកាត់ទន្លេមេគង្គ។ ក្រោយពីស្ពាននេះសាងសង់រួច ពេលវេលាធ្វើដំណើរពីភ្នំពេញទៅក្រចេះនឹងកាត់បន្ថយពី ៥ម៉ោងមកនៅត្រឹមតែ ២ម៉ោងប៉ុណ្ណោះ ដោយធ្វើឱ្យផ្លូវជាតិលេខ៧ របស់កម្ពុជានឹងត្រូវតភ្ជាប់ទាំងស្រុង។ “ខ្សែផ្លូវមាស” នេះនឹងភ្ជាប់តំបន់ផលិតកម្មស្នូលរបស់កម្ពុជា ដូចជា កៅស៊ូ ស្វាយ ដែលនឹងជួយឱ្យថ្លៃដឹកជញ្ជូនវត្ថុធាតុដើមកសិកម្ម ដែលស្មើនឹងជាង ៧០% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាកាត់បន្ថយជាង ៣០%។ ដូចដែលឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានពោលថា៖ “នេះមិនត្រឹមតែជាស្ពានឆ្លងកាត់នោះទេ ប៉ុន្តែជាការឆ្លងកាត់ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាក្នុងការទម្លាយឧបសគ្គនៃការអភិវឌ្ឍ។” កិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធជំរុញសក្តានុពលសេដ្ឋកិច្ច ក្រុមការងាររបស់ Shanghai Construction Group បានអនុវត្តវិធីសាស្ត្រច្នៃប្រឌិត […]