សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យគិតគូរដល់សមត្ថភាពពិតប្រាកដរបស់គ្រូមុននឹងបញ្ចូលជាគ្រូពេញសិទ្ធិក្នុងក្របខណ្ឌរដ្ឋ

កំពង់ស្ពឺ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥–បន្ទាប់ពីមានការលើកយោបល់ពីក្រសួងអប់រំ និងក្រសួងមុខងារសាធារណៈ ពាក់ព័ន្ធការបញ្ចូលគ្រូកិច្ចសន្យាក្នុងក្របខណ្ឌរដ្ឋ សម្ដេចធិបតី បានសម្ដែងការពេញចិត្តក្នុងការបង្កើនបរិមាណធនធានគ្រូ ប៉ុន្តែសម្ដេចសំណូមពរឱ្យគិតគូរដល់សមត្ថភាពពិតប្រាកដរបស់គ្រូមុន នឹងបញ្ចូលជាគ្រូពេញសិទ្ធិក្នុងក្របខណ្ឌរដ្ឋ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ ស្ថិតនៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គុណភាពអប់រំដែលសំខាន់គឺពាក់ព័ន្ធជាមួយគ្រូ បើមានឧបករណ៍ មានមេរៀន មានកុំព្យូទ័រក៏ដោយ បើសិនយើងអត់មានគ្រូដែលមានគុណភាពក៏មិនកើតដែរ ព្រោះសិស្សទៅរៀនពឹងលើគ្រូទាំងស្រុងហើយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែង«អ៊ីចឹងគុណវុឌ្ឍិរបស់គ្រូ សមត្ថភាពរបស់គ្រូ នៅក្នុងការបង្រៀន ភាពច្បាស់លាស់របស់គ្រូ គឺជាការចាំបាច់ ដែលយើងបានអនុវត្តនិងខិតខំយកចិត្តទុកដាក់នៅក្នុងការពង្រឹងគុណវុឌ្ឍិ យើងមានបញ្ហាប្រឈមរឿងបរិមាណ ដែលចាំបាច់ឱ្យយើងច្នៃប្រឌិត រូបភាពណាមួយ គ្រូកិច្ចសន្យាឬមួយអី ប៉ុន្តែមិនត្រូវកាត់ចោលនូវការធានានូវគុណភាពនិងគុណវុឌ្ឍិនោះទេ»។ ប្រទេសជាតិមានការអភិវឌ្ឍ គឺចាំបាច់ណាស់ ពឹងផ្អែកលើវិស័យអប់រំ ដែលកក្តាស្នូលក្នុងការបង្កើនអភិវឌ្ឍ មូលធនមនុស្សជាអាទិភាពខ្ពស់ដែល សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកកម្ពស់គុណភាពអប់រំ […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *