សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២

នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ការប្រកួត​កីឡាជាតិ​លើកទី៤ និងកីឡាជាតិ​ជនពិការ​លើកទី២ បានធ្វើ​ពិធី​បើកជាផ្លូវការនៅពហុកីឡដ្ឋានជាតិ​អូឡាំពិក ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​​ស​ម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី​ នៃ​ព្រះរាជា​ណាចក្រ​​កម្ពុជា។ លោក​ឧបនាយករដ្ឋមន្ត្រី​ ហង់ជួន ណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា និងលោក​ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធាន​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា​ ក៏មានវត្តមាន​និងថ្លែងសុន្ទរកថា​ក្នុងពិធី​បើកនេះ​ផងដែរ។ ថ្លែងក្នុង​ពិធី​បើកនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ​ចំពោះ​ព្រឹត្តិការណ៍​ប្រកួត​កីឡាជាតិលើកទី៤ និងកីឡាជាតិ​ជនពិការ​លើកទី២ ដែលបាន​ប្រារព្ធឡើង​តាមពេល​កំណត់។ សម្តេចធិបតី​មានប្រសាសន៍​ថា វិស័យ​កីឡា​កម្ពុជា​មានការរីកចម្រើន​​គួរឱ្យ​កត់សម្គាល់​ និង​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​ពីសំណាក់​មហាជន។ អត្តពលិក​កម្ពុជា​បានចូលរួម​ក្នុងការ​ប្រកួត​ធំៗ ទាំងកម្រិត​តំបន់​និង​ពិភពលោក ព្រមទាំង​​អាចដណ្តើម​បាន​មេដាយ​ជូន​ជាតិ​ប្រកប​ដោយ​​មោទកភាព។ ព្រឹត្តិការណ៍​កីឡា​មិនមែន​គ្រាន់តែ​ជា​ការប្រកួត​មួយ​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​​ជាងនេះ​ទៀត​​គឺជា​​ឱកាស​​សម្រាប់​​ផ្សព្វផ្សាយ​​ទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និង កេរ្តិ៍ឈ្មោះ​ប្រទេសជាតិ ក៏ដូចជា​​រួមចំណែក​​ដល់ការ​ពង្រឹង​​ចំណង​​សាមគ្គីភាព​ និង​​មិត្តភាព​​រវាង​​ប្រតិភូកីឡា​ នៃ​ប្រទេស​ដែលបាន​ចូលរួម​ផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី​ ហង់ជួន ណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *