«កម្ពុជាមានភាពចាំបាច់ក្នុងការការពារសន្តិភាពដែលមានស្រាប់ ជាជាងការស្ដារឡើងវិញនូវសន្តិភាព ដែលបានបាត់បង់រួចទៅហើយ។ អ្នកដឹកនាំទាំងអស់ មានការទទួលខុសត្រូវរួមគ្នា ក្នុងការមិនបណ្តោយឱ្យប្រទេស និងប្រជាជនរបស់ខ្លួនធ្លាក់ចូលក្នុងសង្គ្រាម និងមិនបង្កឱ្យមានសង្គ្រាម ឬភាពវឹកវរណាមួយ ដែលអាចប៉ះពាល់ដល់សន្តិភាព»។ នេះជាការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងវេទិកា Nikkei ស្តីពី អនាគតរបស់អាស៊ី លើកទី៣០ ដែលរៀបចំឡើងនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។ ក្នុងវេទិកាធ្វើឡើងក្រោមប្រធានបទ«បញ្ហាប្រឈមរបស់អាស៊ីនៅក្នុងពិភពលោកដ៏ច្របូកច្របល់»នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដោយផ្អែកលើបទពិសោធន៍ដែលកម្ពុជាបានចំណាយពេល ៣០ឆ្នាំ ដើម្បីបញ្ចប់សង្គ្រាមពីអតីតកាល ទើបកម្ពុជាចាត់ទុកសន្តិភាព ជាអាទិភាពខ្ពស់បំផុត។ សម្ដេចធិបតី ក៏បានឱ្យដឹងផងដែរថា នៅក្នុងស្ថានភាពបច្ចុប្បន្ន កម្ពុជាបាននិងកំពុងអនុវត្តនូវសកម្មភាពចំនួន ៣ ដើម្បីថែរក្សា សន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍដែលផ្តោតលើប្រជាជន៖ ទី១៖ ការកែសម្រួលឧស្សាហកម្មតាមវិស័យ, សង្គ្រាមពាណិជ្ជកម្មមិនប៉ះពាល់ ដល់គ្រប់វិស័យទាំងអស់នោះទេ។ ចំពោះវិស័យដែលរងផលប៉ះពាល់ យើងគួរព្យាយាមកែសម្រួលខ្សែច្រវាក់ផ្គត់ផ្គង់ និងគោលដៅទីផ្សារឡើងវិញ។ នៅក្នុងដំណើរការនេះ ពិតប្រាកដណាស់នឹងមានអ្នករងផលប៉ះពាល់ ហើយរដ្ឋាភិបាលបានត្រៀមលក្ខណៈ ដើម្បីគាំទ្រដល់កម្មករ […]