សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន Hong Leong Manufacturing Group

នាព្រឹក​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានទទួលជួប និងពិភាក្សា​ការងារ​ជា​មួយ​​លោក DATUK KWEK LENG SAN ប្រធាន​ក្រុមហ៊ុន Hong Leong Manufacturing Group នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ។   ក្នុងឱកាស​នៃ​ជំនួប លោក DATUK KWEK LENG SAN បាន​លើកឡើង​​អំពី​​ដំណើរ​ការ​អាជីវកម្ម​​របស់​​ក្រុមហ៊ុន ដែលមាន​​ជំនាញ​​ខាង​វិស័យ​​ហិរញ្ញវត្ថុ  អចលន​ទ្រព្យ កម្មន្តសាល និង បច្ចេក​វិទ្យា និងមាន​​ប្រតិបត្តិការ​​អាជីវកម្ម​​នៅតាម​​បណ្ដា​​ប្រទេស ​និងតំបន់​​មួយចំនួន​​ផងដែរ​ រួមមាន​​ប្រទេស​ចិន អង់គ្លេស ទីក្រុង​ហុងកុង និង ប្រទេស​​ក្នុង​តំបន់​​អាស៊ាន ​និង​​​​អ៉ឺរ៉ុប។ លោកបាន​​បន្ថែមថា ​ក្រុមហ៊ុន​​មាន​ដំណើរ​ការ​អាជីវ​កម្ម​ខាង​វិស័យ​​ធនាគារ​​នៅ​​កម្ពុជា ដែល​មកដល់​​បច្ចុប្បន្ន​​នេះ​មានរយៈ​ពេល​ជាង ១០ ឆ្នាំហើយ។​ តាម​រយៈ​​បទពិសោធន៍​​របស់​​ក្រុមហ៊ុន​​នៅកម្ពុជា ​ក្នុង​រយៈ​ពេល​​ជាង ១ ទសវត្សរ៍​នេះ ក្រុមហ៊ុន​​បាន​មើលឃើញ​​ពី​សក្ដានុពល​​ នៃ​វិនិយោគ​​ថ្មីៗ​​ជា​ច្រើន​​របស់​​កម្ពុជា ហើយ​ក្រុមហ៊ុន​​មាន​បំណង​​ចង់​ពង្រីក​​ការវិនិយោគ​នៅ​កម្ពុជា​​បន្ថែម​​ទៀត។ ជាការ​ឆ្លើយតប សម្ដេច​ធិបតី […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *