នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក អ៊ីន លី (Yin Li) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការបក្សនៃគណៈកម្មកាធិការមជ្ឈិមបក្សកុម្មុយនីស្តប្រចាំរដ្ឋធានីប៉េកាំង នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ក្នុងឱកាសនៃជំនួប លោក អ៊ីន លី បានកោតសរសើរនិងបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំង ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសការបន្តរក្សាបាននូវសន្ដិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅរបស់ប្រជាជន។ លោកជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត សេដ្ឋកិច្ចកម្ពុជានឹងបន្តរីកចម្រើននិងកាន់តែខ្លាំងក្លាថែមទៀត។ លោកបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក៏ដូចជាភាពរីកចម្រើននៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យចិន-កម្ពុជា ក្នុងក្របខណ្ឌរដ្ឋ បក្ស និង ប្រជាជន។ លោក អ៊ីន លី ក៏បានឱ្យដឹងផងដែរអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូនាពេលនេះ គឺដើម្បីចូលរួមអនុវត្តឱ្យកាន់តែស៊ីជម្រៅ និងខ្លាំងក្លាថែមទៀតនូវរាល់ការឯកភាពរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងការបន្តជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង។ លោកក៏បានគូសបញ្ជាក់ថា រដ្ឋធានីប៉េកាំងមានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តសៀមរាប និង បណ្ដារដ្ឋបាលខេត្តផ្សេងៗទៀតផងដែរ។ ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន […]