នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Francis G. Escudero ប្រធានព្រឹទ្ធសភាហ្វីលីពីន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ក្នុងឱកាសនៃជំនួប លោក Francis G. Escudero បានវាយតម្លៃខ្ពស់អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ល្អប្រសើររវាងហ្វីលីពីន-កម្ពុជា។ លោកសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីដំណើរទស្សនកិច្ចនេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពសកម្ម និងរីកចម្រើនបន្ថែមទៀត។ លើសពីនេះ ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងទាំង ៨ ដែលត្រូវបានចុះហត្ថលេខាដោយទ្វេភាគី ហ្វីលីពីន-កម្ពុជា នឹងសម្រេចបាននូវលទ្ធផលល្អប្រសើរ សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជាតិនៃប្រទេសទាំងពីរ។ ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ចំពោះផ្លែផ្កានៃកិច្ចប្រជុំទ្វេភាគី រវាងសម្ដេចនិងលោកប្រធានាធិបតីហ្វីលីពីន Ferdinand R. Marcos Jr.។ សម្ដេចបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងយូរលង់រវាងកម្ពុជា និងហ្វីលីពីន និងមានជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការទ្វេភាគី នឹងបន្តទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ សម្តេចធិបតីបានគូសបញ្ជាក់ថា បន្ថែមលើផ្នែកនយោបាយនិងការទូត ទំនាក់ទំនងសេដ្ឋកិច្ច […]