សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand R. Marcos Jr. និងធ្វើជាអធិបតី ក្នុងពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគី

នាព្រឹក​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា បានជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយលោក Ferdinand R. Marcos Jr. ប្រធានាធិបតី​ហ្វីលីពីន នៅទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Ferdinand R. Marcos Jr. បានសម្ដែង​នូវការ​ពេញចិត្ត ​និងវាយតម្លៃ​ខ្ពស់ ចំពោះ​ទំនាក់​ទំនង ​និងកិច្ចសហប្រតិបត្តិការ​ដ៏ល្អ និងចំណង​មិត្តភាព​ដ៏យូរលង់​រវាង​ប្រទេស​ទាំងពីរ និងបាន​គូសបញ្ជាក់​អំពី​ការបន្ត​ជំរុញ​ទំនាក់​ទំនង​ប្រទេស​ទាំងពីរ ​ឱ្យឈាន​ទៅដល់​កម្រិតខ្ពស់​បន្ថែមទៀត ក៏ដូចជា​ការពង្រឹង​និងពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យកាន់តែ​រីកចម្រើន ​និងរឹងមាំ​ថែមទៀត។ ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បានពិភាក្សា​លើការ​លើកកម្ពស់ ​​និងជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុងក្របខណ្ឌ​ទ្វេភាគី​លើវិស័យ​សំខាន់ៗ​ជាច្រើន រួមមាន​ជាអាទិ៍៖ វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ ធុរកិច្ច ការពារជាតិ ​និងសន្តិសុខ កសិកម្ម សុខាភិបាល វប្បធម៌ អប់រំ ការបណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ ​បច្ចេកវិទ្យា និង ការជំរុញ​ការតភ្ជាប់​ប្រជាជន​ និងប្រជាជន​នៃប្រទេស​ទាំងពីរ។ ថ្នាក់​ដឹកនាំ​​ទាំងពីរ ​ក៏បាន​ពិភាក្សា​អំពី​ការពង្រឹង​​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ក្នុងក្របខណ្ឌ​អាស៊ាន តំបន់ និង អន្តរជាតិ​ផងដែរ។ […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *