សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រាប់បណ្ដាលអង្គទូតនានាប្រចាំកម្ពុជាថា កម្ពុជាមិនដែលនិយាយអំពីការវាយលុកដល់ទីក្រុង ឬប្រមាថអ្នកណានោះទេ មិនដូចក្រុមជ្រុលនិយមរបស់ថៃ បានប្រកាសចង់វាយយករាជធានីភ្នំពេញ។ ការលើកឡើងរបស់ នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្ទាប់ពី អ្នកនយោបាយជ្រុលនិយមថៃ ស៊ិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា «ប្រសិនបើឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជា ដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង»។ នាឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាជ្រើសយកសន្ដិភាព និងច្បាប់អន្ដរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ហើយកម្ពុជា ក៏មិនប្រើកម្លាំងបាយ ប៉ុន្ដែភាគីម្ខាងទៀតកុំគិតថា «កម្ពុជា ខ្លាចឱ្យសោះ» កងទ័ពកម្ពុជា បានត្រៀមលក្ខណៈគ្រប់បែបយ៉ាង រួចជាសម្រេច […]