សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឱ្យស្ថាប័នរដ្ឋងាកមកប្រើប្រាស់ CoolApp ដើម្បីធានាដល់សន្តិសុខជាតិនិងសន្តិសុខផ្ទាល់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមសំណេរលើទំព័រហ្វេសប៊ុកផ្លូវការនាល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ពលរដ្ឋ ងាកមកបង្កើតគ្រុបការងារក្នុង Cool App ដើម្បីសន្តិសុខជាតិនិងសន្តិសុខផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះ សម្ដេចតេជោក៏បានអំពាវនាវឱ្យស្ថាប័នរដ្ឋនិងពលរដ្ឋប្រើប្រាស់ What App ដងដែរ ប៉ុន្តែសម្ដេចតេជោបានលើកទឹកចិត្តឱ្យប្រើប្រាស់ Cool App ជាពិសេស ដោយសារតែ Cool App ត្រូវបានបង្កើតឡើងដោយខ្មែរផ្ទាល់។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានជាច្រើនលើពិភពលោកបានផ្សាយពីការបែកធ្លាយទិន្នន័យបុគ្គលតាម Telegram នៅតាមប្រទេសមួយចំនួន។ ជាក់ស្តែងដោយសារប៉ុន្មានខែមកនេះ តេឡេក្រាម (Telegram) របស់សម្ដេចទទួលសារបាន តែមិនអាចបញ្ជូនសារចេញបានទាំងអក្សរ […]