កាលពីជាង ១០ ឆ្នាំមុន រដ្ឋាភិបាលចិនបានដាក់ចេញនូវផែនការអភិវឌ្ឍន៍ស្តីពីការធ្វើសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេ ដែលរួមមានក្រុងសៀងហៃ , ខេត្តជាំងស៊ូ , ខេត្តចឺជាំង និងខេត្តអានហួយ ដោយជំរុញលើកទឹកចិត្តឱ្យតំបន់ដែលមានសេដ្ឋកិច្ចលូតលាស់ជួយដល់តំបន់ដែលមានសេដ្ឋកិច្ចទន់ខ្សោយទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងបច្ចេកវិទ្យា ពិសេសគឺផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ ។ តើគោលនយោបាយសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេទទួលបានសមិទ្ធផលយ៉ាងណាក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ ? និយាយពីសមិទ្ធផលនៃការធ្វើសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេ យើងអាចទៅស្វែងយល់ពីបម្រែបម្រួលនៃតំបន់មួយចំនួនដែលបានផ្លាស់ប្តូរពីរូបមន្តអភិវឌ្ឍន៍ឧស្សាហកម្មប្រពៃណីមកជាឧស្សាហកម្មថ្មីឬឧស្សាហកម្មបៃតង ។ ក្នុងចំណោមនោះ ក្រុងហ័យប៉ី ដែលស្ថិតនៅភាគខាងជើងនៃខេត្តអានហួយប្រទេសចិនបានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំងដោយសារមានការគាំទ្រពីគោលនយោបាយសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេ ។ *ប្រែក្លាយពីអណ្តូងរ៉ែធ្យូងថ្មទៅជាតំបន់ដីសើម ក្រុងហ័យប៉ីជាទីកន្លែងដែលប្រជុំដោយអណ្តូងរ៉ែធ្យូងថ្ម ដែលកាលពីអតីតកាល ធ្យូងថ្មជាឧស្សាហកម្មនាំមកនូវចំណូលសំខាន់បំផុតសម្រាប់ទីក្រុងនេះ ។ ប៉ុន្តែការអភិវឌ្ឍឧស្សាហកម្មធុនធ្ងន់បែបនេះ វាត្រូវជាថ្នូរជាមួយនឹងការបំផ្លាញដល់បរិស្ថានធម្មជាតិនិងប្រព័ន្ធអេកូឡូស៊ី ។បន្ទាប់ពីរដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយធ្វើសមាហរណកម្មតំបន់ដីសណ្តទន្លេយ៉ង់សេ ទីក្រុងនេះក៏បានធ្វើបរិវត្តកម្មរូបមន្តអភិវឌ្ឍន៍ ដោយផ្តោតលើការកែលម្អបរិស្ថាននិងការអភិវឌ្ឍបៃតង ។ ក្នុងនោះ មានដូចជាការកាត់បន្ថយការជីកយករ៉ែធ្យូងថ្ម ការកាត់បន្ថយបរិមាណផលិតថាមពលអគ្គិសនីដោយធ្យូងថ្ម ហើយប្តូរទៅជាការផ្អែកលើថាមពលខ្យល់ដែលជាថាមពលស្អាតជាបណ្តើរៗ ។ ពិសេស តំបន់ដីសើមឧទ្យាន ណានហ៊ូដែលពីមុនជាអណ្តូងរ៉ែបាក់ស្រុត ឥឡូវបានក្លាយជារមណីយដ្ឋានដ៏ស្រស់ស្អាតដែលរំលេចពីសមិទ្ធផលនៃការស្តារប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេសចិន ។ *ដំណាំសេដ្ឋកិច្ចនិងទេសចរណ៍ជនបទជំរុញការស្តារនិងអភិវឌ្ឍជនបទ ការធ្វើបរិវត្តកម្មរូបមន្តអភិវឌ្ឍន៍ ត្រូវមានឧស្សាហកម្មបែបថ្មីជាពិសេសឧស្សាហកម្មបៃតងមកជំនួសឱ្យឧស្សាហកម្មប្រពៃណីដែលមិនអំណោយផលដល់ប្រព័ន្ធអេកូឡូស៊ី ។ នៅភូមិលៀវយាន នៃក្រុងហ័យប៉ី […]