សមាគមនិកាយចិន ទៀជីវ កម្ពុជា ប្រកាសស្វែងរកក្រុមហ៊ុនដេញថ្លៃសាងសង់គម្រោងសាលារៀនអន្តរជាតិ ទួន ហ្វា

សមាគមនិកាយចិន ទៀជីវ កម្ពុជា ប្រកាសស្វែងរកក្រុមហ៊ុនដេញថ្លៃ​សាងសង់គម្រោង​អគារ​សាលារៀន​អន្តរជាតិ ទួន ហ្វា ដែលស្ថិតនៅអគារលេខA៩ ផ្លូវលេខ១៤៤ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមសេចក្តីប្រកាសស្តីពីការស្វែងរកក្រុមហ៊ុន​ដេញ​ថ្លៃ​សាង​សង់​គម្រោង​អគារសាលារៀន​អន្តរជាតិ ទួន ហ្វា របស់សមាគមនិកាយ​ចិន ទៀជីវ កម្ពុជា ដែលបានចេញផ្សាយ​នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា គណៈកម្មការរៀបចំការ​សាងសង់​នៃសមាគមនិកាយ​ចិន ទៀជីវ កម្ពុជាបើកទទួលជាសាធារណៈ​សម្រាប់ក្រុមហ៊ុនសំណង់ទាំងក្នុងស្រុកនិងក្រៅស្រុក ដើម្បីធ្វើការដេញថ្លៃសាងសង់លើគម្រោងអគារសាលារៀនអន្តរជាតិ ទួន ហ្វា។ គម្រោងអគារសាលារៀនអន្តរជាតិ ទួន ហ្វា សមាគមបានធ្វើការកំណត់ពីដំណើរការនៃការដេញថ្លៃសាងសង់គម្រោងអគារសាលារៀនអន្តរជាតិ ទួន ហ្វា ដូចខាងក្រោម៖ ក្រុមហ៊ុនសំណង់ដែលមានបំណងចង់ដេញថ្លៃសាងសង់គម្រោងនេះ ត្រូវផ្តល់នូវឯកសារពាក់ព័ន្ធជូនលេខាធិការដ្ឋានសមាគមនិកាយចិន ទៀជីវ កម្ពុជា នៅចន្លោះថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ រួមមាន៖       ១. អាជ្ញាបណ្ណក្រុមហ៊ុន (ច្បាប់ចម្លង) ១ ច្បាប់។       ២. កម្រងរូបភាពណែនាំអំពីគម្រោងដែលក្រុមហ៊ុនបានទទួលសាងសង់ទាំងក្នុងស្រុកនិងក្រៅស្រុក។ […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *