សមាគមត្រកូលតាំងនៅកម្ពុជាបានប្រារព្ធពិធីសម្ពោធអគារទីស្នាក់ការកណ្តាល និងអបអរគម្រប់ខួបលើកទី ២៥ឆ្នាំ

ភ្នំពេញ៖ ពិធីសម្ពោធអគារទីស្នាក់ការកណ្តាល រួមជាមួយនឹងពិធីគម្រប់ខួបលើកទី ២៥ឆ្នាំនៃ​ សមាគមត្រកូលតាំងនៅកម្ពុជា បានប្រព្រឹត្តទៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ ពិធីនេះមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសសំខាន់ៗជាច្រើន រួមមាន​ ប្រធានប្តូវេនសមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា លោកឧកញ៉ា ជា សៀង ប្រធានក្រុមប្រឹក្សាត្រួតពិនិត្យ នៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា លោកឧកញ្ញាតេង ឡាយ អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា លោកឧកញ៉ា ជាសឿន ព្រមទាំងសមាជិកត្រកូលតាំងដែលមកពីទូទាំងពិភពលោក និងភ្ញៀវកិត្តិយសជាច្រើនផ្សេងទៀត។ លោក តាំង ស្រ៊ីអ៊ុយ ប្រធានគណៈកម្មាធិការសាងសង់នៃសមាគមត្រកូល តាំងនៅកម្ពុជា បានឱ្យដឹងថា អគារទីស្នាក់ការកណ្តាលនេះមានផ្ទៃដីសរុប ៤២០០ម៉ែត្រក្រឡា និងមាន ៥ជាន់។ ជាន់ទី១ គឺជាកន្លែងចតរថយន្ត និងបន្ទប់គេងសម្រាប់បុគ្គលិក។ ជាន់ទី២ ដល់ ជាន់ទី៤ គឺជាជាន់មុខងារសម្រាប់ប្រជុំ និងការិយាល័យ។ ជាន់ទី៥ គឺជាសាលគោរពវិញ្ញាណក្ខន្ធដូនតា ដើម្បីរក្សាទំនាក់ទំនងត្រកូលអោយបានគង់វង្ស។ ប្រធានសមាគមត្រកូលតាំងនៅកម្ពុជា លោកឧកញ៉ា​ កែវ សាន បានថ្លែងថា៖ «អស់រយៈពេល ២៥ឆ្នាំកន្លងមក សមាគមតែងតែប្រកាន់ខ្ជាប់នូវគោលបំណង “ពង្រឹងភាពសុខដុមរមនាក្នុងត្រកូលគ្រួសារ […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *