វិមានរដ្ឋធម្មនុញ្ញកម្ពុជាបានបើសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សាធម្មនុញ្ញ និង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើន។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាមានព្រះរាជបន្ទូល អំពាវនាវប្រជាជាតិខ្មែរទាំងមូលតាំងចិត្តក្នុងសមាធិប្រកាន់យកជានិច្ចនូវស្មារតី ខ្មែររួបរួមគ្នា ថែរក្សា ការពារ គោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស ដែលជានិមិត្តរូបនៃគុណតម្លៃទំនើបរួមផ្សំបុរាណ ជាការសន្យាចំពោះអនាគតរុងរឿងនៃប្រជាជាតិយើង។ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា វិមានរដ្ឋធម្មនុញ្ញជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ប្រជាជាតិខ្មែរយើង ហើយនៅថ្ងៃនេះត្រូវជាខួប ៣១ ឆ្នាំដែលប្រជាជាតិយើងកំពុងប្រារព្វព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលជាការបង្ហាញឱ្យឃើញថា ប្រជាជាតិខ្មែរមានឆន្ទៈគោរព ការពារ លើកតម្កើងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិយើង។ ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា៖ “សមិទ្ធផលធម្មនុញ្ញដ៏ឧត្តុងឧត្តមនេះ គឺជាមរតករបស់ជាតិដែលកំពុងត្រូវបានថែរក្សានិងបន្តអភិវឌ្ឍប្រកបដោយភាពអង់អាចស្វាហាប់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី […]