ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី អំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់រួបរួមសាមគ្គីជាតិជាធ្លុងមួយ

ព្រះករុណា ព្រះបាទ សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានព្រះរាជ​បន្ទូល​អំពាវនាវ​ដល់ប្រជានុរាស្រ្ត​របស់​ព្រះអង្គ រួប​រួម​សាមគ្គីជាតិ​ជាធ្លុង​មួយ ក្រោមដំបូល​រដ្ឋធម្មនុញ្ញ​និង​ការដឹកនាំ​របស់​រាជរដ្ឋាភិ​បាល​អាណត្តិទី៧។      ព្រះករុណា ព្រះមហាក្សត្រ បានមាន​ព្រះរាជ​បន្ទូល​អំពាវនាវ​បែបនេះ​នាឱកាសព្រះរាជ​ពិធី​មហា​មិទ្ទិញ​ អបអរសាទរ​ខួប​លើកទី២០នៃការគ្រង​ព្រះបរមសិរី​រាជសម្បត្តិ​ថ្វាយព្រះអង្គ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅមុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ​។ ព្រះមហាក្សត្រ​កម្ពុជា​មានព្រះរាជ​បន្ទូល​ថា ការប្រារព្ធ​ព្រះរាជ​ពិធី​រម្លឹកខួប​នៃការគ្រង​ព្រះបរមសិរី​រាជសម្បត្តិ​របស់​ព្រះអង្គ​នាពេលនេះ គឺស្របពេល​ដែលប្រទេស​កម្ពុជា​កំពុង​ស្ថិតក្នុង​ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម ត្រូវបាន​ធានា​យ៉ាងពេញលេញ និងស្របពេល​រាជរដ្ឋាភិបាល​អាណត្តិ​ទី៧ បានបំពេញ​ភារកិច្ច​យ៉ាងសកម្ម​តាមតួនាទី​របស់​ខ្លួនក្នុង​បុព្វហេតុជាតិ​និង​ប្រជាជន។ ព្រះអង្គ​ទ្រង់បាន​កោតសរសើរ​ចំពោះ​ការដឹកនាំ​របស់​សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត ​ជាប្រមុខ​រាជរដ្ឋាភិបាល ដែលបាន​នាំនាវា​​កម្ពុជា​ប្រែមុខមាត់​ថ្មី​គួរឱ្យ​កត់​សម្គាល់ ជាពិសេស​​ការដាក់ចេញ​នូវយុទ្ធសាស្រ្ត​បញ្ចកោណ ដំណាក់កាល​ទី១ និង​គោលនយោបាយ​ដ៏ត្រឹមត្រូវ។ ព្រះអង្គ​មានព្រះរាជ​បន្ទូល​បន្ត​ថា រាជរដ្ឋាភិបាល​អាណត្តិទី៧​ក្រោមការ​​ដឹកនាំ​​​របស់​​សម្ដេចធិបតី បានប្រតិបត្តិ​តាមមាគ៌ា​ដ៏ប្រពៃ​និងមរតក​ដ៏ថ្លៃថ្លា​របស់​សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន អតីត​​នាយក​រដ្ឋមន្ត្រី បាន​នាំ​មក​​នូវ​សុខសន្តិភាព សាមគ្គីភាព​ជាតិ ឯកភាព​ជាតិ​ និង កិត្យានុភាព​ជាតិ​ល្បីរន្ទឺ​លើឆាក​អន្តរជាតិ ហើយ​ក៏​​ស្របតាម​​គោល​មាគ៌ា​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ ដែលជា​ព្រះរាជបណ្ដាំ​ចុងក្រោយ​នៃ​ព្រះករុណា សម្ដេច​ព្រះបរម​រតនកោដ្ឋិ​កាលពី​ឆ្នាំ២០១១។ ព្រះអង្គ​មានព្រះរាជ​បន្ទូល​ទៀតថា យើងកំពុង​សប្បាយរីករាយ​និង​ទទួលផល​ជាវិជ្ជមាន ដែលកើតចេញពី​កម្លាំង​កសាង​និង​ការពារ​ជាតិមាតុភូមិ​ ប្រកប​ដោយ​សុខដុម​រមនា​របស់​ជនរួមជាតិ​យើង។ ក្នុងន័យនេះ ព្រះករុណា […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *