ធនាគារអភិវឌ្ឍន៍អាស៊ី៖ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាននៅកម្រិត៥,៨%សម្រាប់ឆ្នាំ២០២៤

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាននៅកម្រិត ៥,៨% ក្នុងឆ្នាំ២០២៤ ដែលនេះបានឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃតម្លៃម្ហូបអាហារនិង ការធ្លាក់ចុះនៃតម្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ ២០២៤។ ទស្សនវិស័យសអភិវឌ្ឍន៍អាស៊ី​ (ADO) ក៏បានចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយបានកាត់បន្ថយការព្យាករអតិផរណាពីមុនរបស់ខ្លួនពី ២% មក ០,៥% សម្រាប់ឆ្នាំ២០២៤។ ជាមួយគ្នានេះដែរ ADB ក៏បានព្យាករថា សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាន ៦,0% សម្រាប់ឆ្នាំ ២០២៥។ ​ ADB បានលើកឡើងថា ការបន្ទាបការព្យាករអតិផរណា គឺបានឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃតម្លៃទំនិញនិងសេវាទាក់ទងនឹងប្រេងឥន្ធនៈ រួមជាមួយនឹងការថយចុះនៃតម្លៃជីដែលបានគាំទ្រដល់ផលិតកម្មកសិកម្ម។ ការណ៍នេះនឹងជួយសម្រាលបន្ទុកចំណាយចាំបាច់របស់ប្រជាពលរដ្ឋ ជាពិសេសក្រុមអ្នកដែលងាយរងគ្រោះបំផុត ដែលបានប្រឈមមុខនឹងបញ្ហានានាក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការកើនឡើងនៃតម្លៃម្ហូបអាហារនិងប្រេងឥន្ធនៈ។ លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជាបានលើកឡើងថា ​ការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និង ទំនិញធ្វើដំណើរ កំពុងជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។ វិស័យកសិកម្មនិងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្តហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេសកំពុងជួយជំរុញល្បឿននៃកំណើនសេដ្ឋកិច្ចកម្ពុជា។ លោកស្រីមានប្រសាសន៍ថា ជារួម កម្លាំងចលករទាំងនេះកំពុងនាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ២០២៤ […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *