ទារកដ្ឋានរោងចក្រ ម៉ាវ៉ល ហ្កាមិន បានបើកសម្ពោធជាផ្លូវការ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងឱកាសនៃការបើកសម្ពោធទារកដ្ឋានរោងចក្រ ម៉ាវ៉ល ហ្កាមិន នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតឱកាសជួបសំណេះសំណាលជាមួយកម្មការិនីដែលជាម្តាយឬជាអាណាព្យាបាល ដែលផ្ញើកូនក្នុងទារកដ្ឋាននេះផងដែរ។ សម្តេចធិបតីបានលើកឡើងថា ការបង្កើតទារកដ្ឋាន ជាគោលការណ៍មួយក្នុងចំណោមគោលការណ៍ ១០ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចុះតាំងពីដើមអាណត្តិ តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការដឹកនាំរៀបចំ។ ទារកដ្ឋាននេះសម្រាប់ការមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែលមានអាយុចាប់ពី ៣ ខែរហូតដល់អាយុ ៣ ឆ្នាំ ដែលជួយសម្រួលដល់បងប្អូនកម្មករនិយោជិតក្នុងរោងចក្រអាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន ដើម្បីទទួលបានការមើលថែទាំសុខភាព និងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ទារក ដែលជាមូលធនមនុស្សកម្ពុជាចាប់ពីតូចទៅតែម្តង។ ទារកដ្ឋានរោងចក្រ ម៉ាវ៉ល ហ្កាមិន ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ ទារកដ្ឋាននេះត្រូវបានរៀបចំបង្កើតឡើងសម្រាប់ជាកន្លែងដែលផ្តល់សេវាថែទាំកុមារតូចៗ ដែលជាកូនរបស់បងប្អូនកម្មករនិយោជិតជាស្ត្រីនៅរោងចក្រ ម៉ាវ៉ល ហ្កាមិន ប្រកបដោយសុវត្ថិភាព និងធំធាត់ឡើងដោយមានសុខភាពល្អ។ បច្ចុប្បន្នរោងចក្រម៉ាវ៉ល ហ្កាមិន មានកម្មករនិយោជិតចំនួន ១៨ […]