ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងឡូជីស្ទីកនៅកម្ពុជា

ក្រុមហ៊ុន YCH Group បានបង្ហាញ​បំណង​វិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​នៅកម្ពុជា ដែលសំដៅ​លើ​វិស័យ​ដឹកជញ្ជូន​និងឡូជីស្ទីក។ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក Robert Yap ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃក្រុមហ៊ុន YCH Group បានចូលជួប​សម្ដែង​ការគួរសម​និងពិភាក្សា​ការងារ​ជាមួយ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នៅវិមានសន្តិភាព រាជធានី​ភ្នំពេញ និងបានលើកឡើង​ពីគោលបំណង​វិនិយោគ​ខាងលើ។ លោក Robert Yap បានជម្រាប​សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពី​អាជីវកម្ម​របស់​ក្រុមហ៊ុន​ដែលកំពុង​ប្រតិបត្តិការ​នៅតាម​បណ្ដា​ប្រទេស​ចំនួន១៦ ហើយក្រុមហ៊ុន​មានឧត្តមានុភាព​លើផ្នែក​ដឹកជញ្ជូន​និងឡូជីស្ទីក ដែលបាន​ធ្វើឱ្យ​ក្រុមហ៊ុន​ប្រែក្លាយ​ជាក្រុមហ៊ុន​ឈានមុខ​មួយនៅក្នុង​ខ្សែច្រវាក់​ផ្គត់ផ្គង់​សម្រាប់​តំបន់​អាស៊ី។ លោកក៏បាន​សម្ដែងនូវ​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​កម្ពុជា ដែលសម្រេច​បាននូវ​កំណើន​សេដ្ឋកិច្ច​មួយដ៏ខ្ពស់​ប្រកបដោយ​ចីរភាព ហើយតាមរយៈ​នេះ ក្រុមហ៊ុន​ក៏បាន​សម្លឹងឃើញ​នូវកាលានុវត្តភាព​និង​សក្ដានុពល​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ដោយក្រុមហ៊ុន​បានបង្ហាញ​បំណង​វិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​ ដែលរួមមាន​វិស័យ​ដឹកជញ្ជូន​និង​ឡូជីស្ទីក​ជាដើម។ ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវ​ក្តីសោមនស្ស​រីករាយ​ចំពោះ​ក្រុមហ៊ុន​ ដែលមាន​ចំណាប់​អារម្មណ៍​នៅក្នុង​ការស្វែងរក​ឱកាស​វិនិយោគ​លើហេដ្ឋារចនាសម័្ពន្ធ​តភ្ជាប់​នៅកម្ពុជា។ សម្ដេចធិបតី​បានគូសបញ្ជាក់​អំពី​សារៈសំខាន់​នៃប្រព័ន្ធ​ហេដ្ឋារចនាសម័្ពន្ធ​តភ្ជាប់ ដែលធានា​បាននូវ​ភាពប្រកួត​ប្រជែង​របស់​កម្ពុជា​ទាំងនៅក្នុង​តំបន់​និងពិភពលោក។ ក្នុងន័យនេះ រាជរដ្ឋាភិបាល​កម្ពុជា​បានយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​លើការ​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម័្ពន្ធ​តភ្ជាប់ ដើម្បី​គាំទ្រ​ទៅដល់​វិស័យ​ដឹកជញ្ជូន​និងឡូជីស្ទីក មានជាអាទិ៍៖ អាកាសយានដ្ឋាន​អន្តរជាតិ កំពង់ផែ​ទឹកជ្រៅ ផ្លូវល្បឿនលឿន ការលើកកម្ពស់​គុណភាព​ផ្លូវដែក និង ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *