នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ក្រសួងព័ត៌មានតាមរយៈសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បាននាំយកថវិកា ១០០ លានរៀលដែលប្រមូលបានពីការរៀបចំព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការគាំទ្រផ្នែកសុខុមាលភាពកុមារនិងទារក។ ពិធីប្រគល់ថវិកានេះដឹកនាំដោយលោកស្រី ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន តំណាងលោក នេត្រ ភក្រ្តា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន។ ពិធីប្រគល់និងទទួលថវិកាមនុស្សធម៌នេះ បានធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» (Run for Charity) ត្រូវបានផ្តួចផ្តើមឡើងដោយលោក នេត្រ ភក្ត្រា បានប្រព្រឹត្តឡើងនៅក្នុងបរិវេណបុរី ប៉េង ហួត បឹងស្នោ ដោយប្រមូលបានថវិកាចំនួន ១០០ លានរៀល (ប្រមាណ ២,៥ ម៉ឺនដុល្លារអាម៉េរិក) សម្រាប់ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីសុខុមាលភាពទារកនិងកុមារនៅកម្ពុជា៕ 文章 សូផាត