ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានប្រកាសថា ផ្លែទុរេនស្រស់ត្រូវបានអនុញ្ញាតជាផ្លូវការឱ្យនាំចូលទៅកាន់ទីផ្សារប្រទេសចិននៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៥។ “ផ្លែឈើបន្លាមាស” ដែលនាំក្តីសង្ឃឹមមានបានដល់កសិករកម្ពុជានេះ គឺពូកគាត់ទទួលបានជីវិភាពថ្មីដោយសារទីផ្សារចិនបានបើកទ្វារ។ ចាប់តាំងពីពេលមានជំងឺកូវីដ-១៩ ដែលធានាឱ្យមានផ្លូវទទួលចំណីអាហារដំណើរការបានដោយរលូន ដល់ការត្រួសត្រាយផ្លូវលឿនសម្រាប់ទីផ្សារដែលកំពុងលូតលាស់ ប្រទេសចិនតែងតែបំពេញការសន្យារបស់ខ្លួនក្នុងការ”ជួយក្នុងពេលលំបាក” តាមរយៈសកម្មភាពជាក់ស្តែង។ ១. ការរកដំណោះស្រាយច្រកចេញ៖ ចិនជួយធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្ម ពីមុន ផ្លែទុរេនកម្ពុជាធ្លាប់ជាប់គាំងនៅក្នុងទីផ្សារក្នុងស្រុកដោយសារខ្វះស្តង់ដារអនាម័យ ហើយត្រូវបាននាំចេញទៅកាន់ប្រទេសចិនតាមរយៈឈ្មួញកណ្តាលនៅថៃ និងវៀតណាម ដោយប្រាក់ចំណេញត្រូវបានកេងប្រវ័ញ្ចជាច្រើនដំណាក់។ ប្រទេសចិនមិនត្រឹមតែបានបញ្ចប់ការវាយតម្លៃសមត្ថភាពរបស់កសិដ្ឋានដាំដុះ ១១២ និងរោងចក្រវេចខ្ចប់ ៣០ កន្លែងយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងបានបញ្ជូនក្រុមបច្ចេកទេសដើម្បីផ្តល់ការណែនាំអំពីការការពារសត្វល្អិត ដោយប្រើពេលវេលាត្រឹមតែ ៣ខែដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងគុណភាព។ សហប្រតិបត្តិការបែប “បង្រៀនមនុស្សឱ្យចេះស្ទូចត្រី” នេះ បានធ្វើឱ្យតំបន់ដាំដុះផ្លែទុរេននៅខេត្តកោះកុង ស្រុកថ្មបាំង កើនឡើងដល់ ១៥ ដងក្នុងរយៈពេល ៣ឆ្នាំ ហើយបានជំរុញឱ្យឧស្សាហកម្មដែលគាំទ្រ មានដូចជាឃ្លាំង និងភស្តុភារជាដើមមានការកើនឡើងផងដែរ។ ២. ជួយក្នុងគ្រាលំបាក៖ ប្រទេសចិនជួយក្នុងគ្រាគ្រោះមហន្តរាយ ប្រវត្តិសាស្ត្រនៃសហប្រតិបត្តិការកសិកម្មចិន-កម្ពុជា ដូចជាសៀវភៅសិក្សាមួយដែលមានចំណងជើងថា “មិត្តពិតគឺចេះជួយគ្នាក្នុងគ្រាមានអាសន្ន”។ ក្រោយពីប្រទេសវ៉ានូអាទូបានជួបនឹងរញ្ជួយដីកម្រិត ៧.៣ នៅឆ្នាំ២០២៤ ប្រទេសចិនបានដឹកជញ្ជូនសម្ភារៈសង្គ្រោះបន្ទាន់ទំងន់ […]