នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ឆ្នាំ២០២៥ ចាប់ផ្តើមដំណើរការជាផ្លូវការដែលប្រព្រឹត្តិទៅនៅសណ្ឋាគារសុខា ខេត្តសៀមរាប។ ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ឋ (20th Asia Media Summit) ដែលមានអ្នកជំនាញព័ត៍មាន និងអ្នកជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ពី៣៧ ប្រទេស បានចូលរួម ដើម្បី ពិភាក្សាគ្នារិះរកមធ្យោបាយឆ្លើយតបទៅនឹងព័ត៍មានក្លែងក្លាយឱ្យបានទាន់ពេលវេលា នាសម័យកាលឌីជីថលនេះ។ យោងតាមរបៀបវរៈ នៅព្រឹកថ្ងៃទី២២ កក្កដានេះ បានអោយដឹងថា សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធនេះ នឹងមានសុន្ទរកថាស្វាគមន៍ ដោយលោកស្រី Philomena Gnapragasam អគ្គលេខាធិការវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិក ដើម្បី អភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ (AIBD) សុន្ទរកថាពិសេស ដោយលោក Gaurav Dwivedi ប្រធាន AIBD នាយកប្រតិបត្តិ Prasar Bharati សារពិសេស ពីឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន តានរយៈវីដេអូ និងសុន្ទរកថាគន្លឹះ ដោយ ឯកឧត្តម នេត្រ […]