ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីវឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ សេចក្តីប្រកាសព័ត៌មានបានបង្ហាញថា ក្រុមការងារបានយកចិត្តទុកដាក់អនុវត្តការងាររបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ ប្រសិទ្ធភាព តម្លាភាព និង សន្សំសំចៃ ដោយគិតមកត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន សម្រេចបានលទ្ធផលការងារដូចខាងក្រោម៖ ១. ការងារបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រេចបានលើផ្ទៃដីទំហំ ១ ៤៦២ ៥០០ ម៉ែត្រក្រឡា ដោយក្នុងនោះ នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីសម្រេចបានផ្ទៃដីទំហំ ១ ២២៥ ០០០ ម៉ែត្រក្រឡា និងនៅក្នុងភូមិសាស្ត្រខេត្តរតនគិរីសម្រេចបានផ្ទៃដីទំហំ ២៣៧ ៥០០ ម៉ែត្រក្រឡា ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទចំនួន ២៣ គ្រាប់ ក្នុងនោះមានគ្រាប់ប្រភេទប៊ុមប៊ីឬគ្រាប់បែកចង្កោមចំនួន ៦ គ្រាប់។ ២. ការឈូសឆាយបើកមុខទទឹង ៥ ម៉ែត្រសម្រាប់រកផ្លូវខ្សែដំបូង សម្រេចបានប្រវែង ៥៨,៥ គីឡូម៉ែត្រ (ខេត្តមណ្ឌលគីរីសម្រេចបានប្រវែង ៤៩ គីឡូម៉ែត្រ ខេត្តរតនគិរីសម្រេចបានប្រវែង […]