កម្ពុជា-អាម៉េរិកបើកកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនលើកទី២

កិច្ចសន្ទនា​លើកទី ២ រវាង​រដ្ឋ​និងវិស័យ​ឯកជន​កម្ពុជា-សហរដ្ឋអាម៉េរិក បានធ្វើឡើង​កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី ១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និងលោកស្រី Bridgette L. Walker ភារធារី​ស្ថានទូត​អាម៉េរិក​ប្រចាំ​កម្ពុជា។ តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ប្រធាន​សភាពាណិជ្ជកម្ម​អាម៉េរិក​នៅកម្ពុជា ក្រុមប្រឹក្សា​ធុរកិច្ច​​អាម៉េរិក-អាស៊ាន វិស័យ​ឯកជន និង មន្ត្រី​ជំនាញ​ជាច្រើនរូបបានចូលរួម​ក្នុងកិច្ចសន្ទនានេះ។ កិច្ចសន្ទនា​រដ្ឋ​និង​វិស័យឯកជន​កម្ពុជា-អាម៉េរិក​លើកទី ២ នេះ បានលើកយក​ប្រធានបទ​ជាអាទិភាព​មកពិភាក្សា​ ជុំវិញ​បរិយា​កាស​វិនិយោគ​និងការធ្វើ​ធុរកិច្ច​នៅកម្ពុជា រួមមាន៖ ១. បទប្បញ្ញត្តិ​និងបទដ្ឋានគតិយុត្ត​ពាក់ព័ន្ធ។ ២. កត្តា​ជំរុញ​លើកកម្ពស់​លទ្ធភាព​ក្នុងការ​ចូលមក​កាន់ទីផ្សារ​កម្ពុជា ពីសំណាក់​ការវិនិយោគ​និងធុរកិច្ច​ពីសហរដ្ឋអាម៉េរិក។ ៣. នីតិវិធី​ពាក់ព័ន្ធ​និងកិច្ចសម្រប​សម្រួល​​វិនិយោគ​​នានា និង បញ្ហា​ផ្សេងៗ។ លោក ស៊ុន ចាន់ថុល បានបង្ហាញ​អំពី​កំណើន​នៃគម្រោង​វិនិយោគ​ដែលគួរឱ្យ​កត់សម្គាល់ ពិសេស​គឺការ​បំបែក​កំណត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែលសម្រេច​បាននូវ​ការអនុម័ត​​គម្រោង​ចំនួន ៤១៤ ក្នុងឆ្នាំ២០២៤ ដែលនេះ​ជាសក្ខីភាព​ស្តែងឱ្យឃើញ​ពីប្រសិទ្ធភាព​​នៃច្បាប់​ស្តីពី​វិនិយោគ​នៃព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​គោលនយោបាយ​​នានា​របស់​រាជរដ្ឋាភិ​បាល ក្នុងការ​ថែទាំ​គាំទ្រ​កិច្ចការ​វិនិយោគ​ពីវិស័យ​ឯកជន ដោយបាន​ចាត់ទុក​វិស័យ​ឯកជន​​ជាម៉ាស៊ីន​ដ៏សំខាន់ ​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។ លោកក៏បាន​លើកឡើង​អំពី​ការអនុវត្ត​ឌីជីថលូបនីយកម្ម​នៅក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា តាមរយៈ​ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​គម្រោង​វិនិយោគ​កម្ពុជា cdcIPM […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *