កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកជាង ១ ប៊ីលានដុល្លារក្នុងឆ្នាំ២០២៤

យោងតាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានបង្ហាញថា ​ការធ្វើ​ពាណិជ្ជកម្ម​​តាមប្រព័ន្ធ​អេឡិច​ត្រូនិក (E-commerce)  នៅកម្ពុជា ត្រូវបាន​ព្យាករណ៍ថា​សម្រេចបាន​ប្រមាណ ១,១២ ប៊ីលាន​ដុល្លារអាម៉េរិក​ក្នុងឆ្នាំ២០២៤ និងរំពឹង​​ថានឹងមាន​កំណើន​ជាប្រចាំឆ្នាំ​ក្នុងអត្រា ១០% ដែល​ទំហំ​ទឹកប្រាក់​នឹងកើនដល់ ១,៨១ ប៊ីលាន​ដុល្លារ​នៅឆ្នាំ២០២៩ ធ្វើឱ្យ​​កម្ពុជា​ក្លាយជា​ប្រទេស​​ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន ដែលកំពុង​រីកចម្រើន​​ក្នុងវិស័យ​ E-commerce។ របាយការណ៍​បានបង្ហាញថា E-commerce ​ក្នុងតំបន់​អាស៊ាន​ត្រូវបាន​ព្យាករណ៍ថា នឹងកើនឡើង ៥២% ក្នុងចន្លោះ​ឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ពី ១៤២ ប៊ីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២២ កើនដល់ ២១៦ ប៊ីលាន​ដុល្លារ​ក្នុងឆ្នាំ២០២៥។ សម្រាប់​ទីផ្សារ​ដ៏ធំបំផុត​ទាក់ទង​នឹងតម្លៃ​និងសក្ដានុពល​នៃកំណើន រួមមាន​ប្រទេស​ឥណ្ឌូណេស៊ី ថៃ វៀតណាម និង ប្រទេស​ហ្វីលីពីន ដោយប្រទេស​សិង្ហបុរី​នៅតែ​ជាមជ្ឈមណ្ឌល​សំខាន់​សម្រាប់​ប្រតិបត្តិការ​តម្លៃខ្ពស់​និងភស្តុភារ។ លោកស្រី ចម និម្មល រដ្ឋម​ន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ ​បានលើកឡើង​នៅក្នុង​របាយការណ៍​ E-commerce ​ថា សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា​កំពុង​ឆ្លងកាត់​ការផ្លាស់ប្តូរ​ខ្លាំងក្លា​មួយ ដែលជំរុញ​ដោយការ​រីកចម្រើន​យ៉ាងឆាប់​រហ័ស​នៃបច្ចេកវិទ្យា ការបង្កើន​ការទទួលយក​អ្នកប្រើប្រាស់​នៃវេទិកា​ឌីជីថល និងការ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ពង្រឹង​បទប្បញ្ញត្តិ​និងទិដ្ឋភាព​ស្ថាប័ន។ ចំណុច​ស្នូលនៃការ​ផ្លាស់ប្តូរ​នេះ គឺ E-commerce ​ដែលបាន​លេចចេញ​ជាគន្លឹះ​នៃកំណើន​សេដ្ឋកិច្ច បង្កើនការ​ប្រកួត​ប្រជែង​អាជីវកម្ម ពង្រីក​លទ្ធភាព​ទទួលបាន​ទីផ្សារ និង ការជំរុញ​ឱកាស​ថ្មីៗ​សម្រាប់​សហគ្រាស​គ្រប់ប្រភេទ។ […]

發佈留言

發佈留言必須填寫的電子郵件地址不會公開。 必填欄位標示為 *